ថ្មីៗនេះ សមាជិកម្នាក់នៅក្នុងក្រុមតារាចម្រៀងកូរ៉េ VIXX គឺលោក Hyuk 《ឈ្មោះពេញ គឺHan Sang Hyuk》ត្រូវបានគេដឹងថា លោកនឹងឈានជើងចូលក្នុងវិស័យខ្សែភាពយន្តលើកដំបូងនៅក្នុងរឿង “Seize It to Live”។
រឿង “Seize It to Live” គឺជាប្រភេទខ្សែភាពយន្តបែបកំប្លែង លាយលំនឹងមនោសញ្ចេតនា ដែលបាននិយាយរៀបរាប់ពីការជោគជ័យរបស់ CEO ម្នាក់បន្ទាប់ពីបានបញ្ចប់ការសិក្សា។
ទន្ទឹមនឹងការចុះផ្សាយមួយនេះដែរ គេក៏បានបន្តឲ្យដឹងពីចំណាប់អារម្មណ៍របស់លោក Hyuk ចំពោះការថតគុនលើកដំបូងរបស់លោកផងដែរ ដោយលោកបាននិយាយថា《លោកមានអារម្មណ៍ភ័យបន្តិចបន្តួចដែរ ហើយរយៈពេលនេះ គឺលោកកំពុងតែខិតខំប្រឹងរៀនសូត្រក៏ដូចជាស្វែងយល់នូវរបៀបសម្តែង ពីតារាប្រុសស្រីល្បីៗជាច្រើនរូបផងដែរ។
គួរបញ្ជាក់ផងដែរថា រឿង“Seize It to Live” នឹងចាក់បញ្ចាំងនៅថ្ងៃ៧ខែមករាខាងមុខនេះហើយ៕
Hyuk នឹងចូលរួមថតខ្សែភាពយន្តជាលើកដំបូងក្នុងរឿង “Seize It to Live”
0 Comments