Ad Code

ហ្វ៊ូ យ៉ុងឡឺ ប្រកាសនៅលីវមួយឆ្នាំ បន្ទាប់ពីបានបែកគ្នាជាមួយកូនស្តេចល្បែងនៅម៉ាកាវ

តារា​សម្តែង តារាចម្រៀង​តៃវ៉ាន់ ដែលមាន​រាង​ខ្ពស់​សង្ហា​មួយរូប ដែល​មហាជន​ស្គាល់ និង​ដឹងថា​ជា​តួឯក​ប្រុស​ឈ្មោះ ហ្វ៊ូ យ៉ុង​ឡឺ ក្នុង​រឿង ស្នេហ៍​ក្នុង​ពិភព​អាហារ នោះ គឺ​លោក Kenji Wu។ នៅ​ថ្ងៃទី​ដំបូង​ក្នុង​ឆ្នាំ២០១៦នេះ គេ​បានឃើញ​គេហទំព័រ​តារា​តៃវ៉ាន់​មួយ​ចុះផ្សាយ​ថា លោក Kenji Wu បានប្រកាស​នៅ​លីវ​មួយឆ្នាំ។


Kenji-Wu-Stay-Single-for-one-year-01


ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​តារា​ប្រុស​មុខស្រស់​រូបនេះ បាន​ផ្តើម​ស្នេហ៍ ជាមួយ​មិត្តស្រី​ដែលជា​កូន​ស្តេច​ល្បែង​នៅ​ម៉ា​កាវ គឺ​នាង Laurinda អស់​រយៈពេល៤ឆ្នាំ​មក គេ​បាន​សង្កេតឃើញថា គឺមាន​មហាជន​មួយចំនួន​តែង​គិតថា ពួកគេ​នឹងមាន​លទ្ធផល​ល្អជា​ដរាប ប៉ុន្តែ​បែរជា​ផ្ទុយ​នឹង​ការគិត​ទាំងស្រុង​ទៅវិញ ដោយសារតែ​ពួកគេ​ទាំង២បាន​ចែកផ្លូវ​គ្នា​ហើយ កាលពី​ប៉ុន្មាន​ខែ​មុននេះ ហើយ​ខាង​ក្រុម​អ្នកសារព័ត៌មាន ក៏បាន​រកឃើញ​នូវ​មូលហេតុ​នៃ​ការ​បែក​គ្នា​នេះ​ផងដែរ គឺ​បណ្តាលមកពី​មាន​ជន​ទី៣ចូល​ជ្រៀតជ្រែក។


Kenji-Wu-break-Laurinda


 


គេ​បាន​បន្ថែមទៀតថា កាលពីថ្មីៗនេះ លោក Kenji Wu បាន​បន្សល់ទុក​នូវ​ពាក្យសំដី​ជូនពរ​ដល់​អ​តី​ត​មិត្តស្រី ដោយ​លោក​បាន​ជូនពរ​ឲ្យ​ស្នេហា​របស់​នាង​ប្រកប​ទៅ​ភាពរលូន និង​ទម្លាយ​ថា គ្មាន​ថ្ងៃ​ត្រូវ​គ្នា​វិញ​នោះទេ ថែមទាំង​បានប្រកាសថា នៅ​លីវ​មួយឆ្នាំ​ទៀតផង៕


Kenji-Wu-Stay-Single-for-one-year



ហ្វ៊ូ យ៉ុងឡឺ ប្រកាសនៅលីវមួយឆ្នាំ បន្ទាប់ពីបានបែកគ្នាជាមួយកូនស្តេចល្បែងនៅម៉ាកាវ

Post a Comment

0 Comments

Close Menu