Ad Code

ក្រុមហ៊ុន Microsoft បាន​ព្រមាន​អំពី​ការ Hack ដោយ​រដ្ឋ​ប្រទេស

ក្រុមហ៊ុន Microsoft នឹង​ចាប់ផ្តើម​ការព្រមាន​អ្នកប្រើប្រាស់ ប្រសិនបើ​ខ្លួន​សង្ស័យ​ថា រដ្ឋាភិបាល​កំពុង​ព្យាយាម hack ចូលទៅក្នុង​គណនី​អុ​ី​មែ​ល និង​បណ្ដាញ​ផ្សេងទៀត​របស់​ពួកគេ​។​

​    ​អ្នកប្រើប្រាស់​នឹង​ទទួលបាន​ការជូនដំណឹង ប្រសិនបើ​កម្មវិធី Outlook ឬ OneDrive ហើយ​និង​សេវាកម្ម​ផ្សេងទៀត​របស់​ពួកគេ ត្រូវបាន​គេ​កំណត់​គោលដៅ​។​

​    ​សម្រាប់​នរណាម្នាក់ ដែល​បានទទួល​ការព្រមាន គួរតែ​ចាត់វិធានការ​បន្ថែមទៀត ដើម្បី​រក្សា​ទិន្នន័យ​របស់​ពួកគេ​ឱ្យមាន​សុវត្ថិភាព​។​



​ការផ្លាស់ប្តូរ​នេះ​អាច​បង្កឱ្យមាន​ជម្លោះ​ជាមួយ​សំណើ​របស់​រដ្ឋាភិបាល​អ​ង់​គ្លេ​ស ក្នុងការ​កំណត់​នូវ​អ្វីៗ ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាច​បញ្ជាក់ថា ជាការ​ឃ្លាំមើល​បាន​។​



​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត​រួមទាំង Twitter, Facebook, Google និង Yahoo បាន​សន្យា​កាលពីមុន​រួចមកហើយ ក្នុងការ​ជូនដំណឹង​ដល់​ប្រជាជន​អំពី​សំណើ​របស់​រដ្ឋាភិបាល​ស​ម្រា​ប់​បញ្ហា​ទិន្នន័យ​។​



​ទិន្នន័យ ដែល​ត្រូវបាន​មើល​

​    ​ក្រុមហ៊ុន Microsoft បានឱ្យដឹង​នៅក្នុង blogpost មួយ​ថា ទោះបីជា​ខ្លួន​អនុញ្ញាតឱ្យ​មនុស្ស​ដឹងថា គណនី​ពួកគេ​អាចជា​គោលដៅ ឬ​មានការ​សម្របសម្រួល​ដោយ​ចោរកម្ម​អី​ុ​ន​ធើ​ណេ​ត វា​ក៏​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ធ្វើការ​ចូលទៅ​បន្ថែមទៀត ប្រសិនបើ​រដ្ឋ​ប្រទេសជាតិ​ជា​អ្នកទទួលខុសត្រូវ​។​



​លោក Scott Charney របស់​ក្រុមហ៊ុន Microsoft បានសរសេរថា ខ្លួន​ត្រូវការ​ធ្វើឱ្យមាន​ភាពខុស​គ្នា​មួយ ព្រោះ​វា “​ទំនងជា​បញ្ជាក់ថា ការវាយប្រហារ​នេះ​អាចមាន​ភាពស្មុគស្មាញ​ច្រើន ឬ​ប្រកបដោយ​និរន្តរភាព ច្រើនជាង​ការវាយប្រហារ​ពី​ចោរកម្ម​អី​ុ​ន ធើ​ណេ​ត ឬក៏​មកពី​អ្នក​ដទៃទៀត”។


​    ​លោក Charney បាន​បន្ថែមទៀតថា ការជូនដំណឹង​នឹងមិន​មានន័យថា ពួក​អ្នក​វាយប្រហារ​បាន​លួច​ចូលទៅក្នុង​គណនី​មួយ​នោះឡើយ​។ ផ្ទុយទៅវិញ វា​គ្រាន់តែ​អាច​បញ្ជាក់ថា គណនី​មួយៗ​នេះ​អាច​ត្រូវបាន​គេ​កំណត់​គោលដៅ​។​



​ក្រុមហ៊ុន Microsoft បាន​និយាយថា ខ្លួន​នឹងមិន​ចែករំលែក​សេចក្ដីលម្អិត​ចំពោះ​អ្វី ដែល​អាច​នាំឱ្យ​មានការ​សន្និដ្ឋានថា ជា​រដ្ឋ​ប្រទេស​ឡើយ ប៉ុន្តែ​នៅ​ពីក្រោយ​ការវាយប្រហារ​បាន​និយាយថា ខ្លួន​នឹង​ផ្ញើលិខិត​ជូនដំណឹង​ប្រសិនបើ “​ភស្តុតាង​សម​ហេតុផល​” បាន​បង្ហាញថា អង្គភាព​នេះ​អាច​នឹង​ពាក់ព័ន្ធ​។​



​ក្រុមហ៊ុន Microsoft បាន​បន្ថែមទៀតថា អ្នកប្រើប្រាស់​គួរតែ​ធ្វើឱ្យ​ប្រាកដថា កម្មវិធី​នៅលើ​ឧបករណ៍​ទាំងអស់​របស់​ពួកគេ​បាន​ដំឡើង​កំណែប្រែ​ថ្មី ដោយ​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ និង​ធ្វើការ​វិភាគ​រក​មេរោគ នៅលើ​កុំព្យូទ័រ ហើយ​និង​ឧបករណ៍​ទាំងអស់ ដែល​ពួកគេ​បាន​ប្រើ​ឱ្យបាន​ទៀងទាត់​ក្នុងចំណោម​វិធីសាស្ត្រ​ដទៃទៀត​។



​សេចក្តីព្រាងច្បាប់ Investigatory Powers Bill មាន​គោលបំណង​ធ្វើឱ្យមាន​ភាពទាន់សម័យ​សម្រាប់​ជា​ផ្លូវ​ដល់​ប៉ូលិស​រដ្ឋ និង​អ្នក​ស៊ើបការណ៍ ក្នុងការ​ប្រមូល​ទិន្នន័យ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម អំពើ​ភេរវកម្ម និង​ការគំរាមកំហែង​ដទៃទៀត​។​



​បទ​ប្បញ្ញត្តិ​នៅក្នុង​ច្បាប់​នេះ នឹងធ្វើ​ឱ្យ​វា​ក្លាយជា​ការខុសច្បាប់​សម្រាប់​ក្រុមហ៊ុន ក្នុងការ​ប្រាប់​អតិថិជន​ពួកគេ​ថា ត្រូវបាន​កំណត់​គោលដៅ ប្រសិនបើ​ក្រុមហ៊ុន​នេះ​មិន​បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ដើម្បី​ធ្វើ​ដូច្នេះ​។​



​ក្រុមហ៊ុន Microsoft បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា តើ​គោលនយោបាយ​ក្នុងការ​ជូនដំណឹង​រប​ស់​ខ្លួន​នឹងធ្វើ​ឱ្យមាន​ការប៉ះទង្គិច​ជាមួយនឹង​ច្បាប់ ដែល​ស្នើឡើង​នេះ​យ៉ាងណា​ទៀត​។​



​ក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​សម្រាប់​រ៉​យ​ទ័​រ ខ្លួន​បាន​និយាយថា​៖ “​វា​ក៏​ជាការ​គំរាមកំហែង ដែល​បាន​ជ្រួតជ្រាប​ក្នុង​វិធីសាស្ត្រ​របស់​យើង​ផងដែរ​”៕



ក្រុមហ៊ុន Microsoft បាន​ព្រមាន​អំពី​ការ Hack ដោយ​រដ្ឋ​ប្រទេស

Post a Comment

0 Comments

Close Menu