Ad Code

បើក​លឿន​បុក​សួនច្បារ ​ក្រឡាប់​ផ្ងារ​ជើង ​ឆេះ​ហុយ​ទ្រលោម ​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់

Audi in full speed hit the park, overturn and catch fire. 1 dead 2 seriously injured

ភ្នំពេញ​ ៖ ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ បាន​ក្រឡាប់​ផ្ងារ​ជើង​ឡើងលើ​ ហើយ​ឆេះ​ហុយ​ទ្រលោម​បណ្តាលឱ្យ​បុរស​ម្នាក់​ បាន​ស្លាប់ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​ ខណៈ​បើក​បោះពួយ​យ៉ាង​លឿន​ ​រេ​ចង្កូត​ទៅបុក​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​រថយន្ត​ហោះ​ទៅ​បុក​ស្លាក​ប៉ាណូ បណ្ដាល​ឲ្យ​បាក់​រាប​ដល់​ដី។
ហេតុការណ៍​នេះ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោងជាង​៣​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ចំណុច​រង្វង់​មូល​ព្រហ្ម​មុខ​បួន ស្ថិតនៅក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​
ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​សយ សាន អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ល្អក់ ឃុំ កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​
​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​ហេតុ គេ​ឃើញ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​អូ​ឌី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-9229 ​​​​តាម​ផ្លូវជាតិ​លេខ​៦​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណ​:​មកដល់​ចំណុចកើតហេតុ​ខាងលើ ​ក៏បាន​រេ​ចង្កូត​ទៅ​បុក​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ រួច​ហោះ​ទៅ​បុក​ស្លាក​ប៉ាណូ​បាក់​រាប​ដល់​ដី ហើយ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ ឆេះ​ផ្សែងហុយ​ទ្រលោម​។ ចំណែក​អ្នកជិះ​ក្នុង​រថយន្ត​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​វាយ​កញ្ចក់​បំបែក​យក​មនុស្ស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​អកុសល​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ស្លាប់ និង​២​នាក់​ទៀត រងរបួស​ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​។​
បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​កន្លែងកើតហេតុ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ស្នងការ​រាជធានី​ភ្នំពេញ៕




Post a Comment

0 Comments

Close Menu