ភ្នំពេញ ៖ ជាការកត់សម្គាល់ចំណងស្នេហារវាងតារាសម្តែងលោក អេឡិចហ្សូរ៉ា និងតារាស្រីកញ្ញា ឌី សូនីតា ត្រូវបានមហាជនសង្កេតឃើញថា ជារឿយៗអ្នកទាំងពីរហាក់គ្មានអារម្មណ៍ខ្វល់ខ្វាយនឹងព័ត៌មាន ឬពាក្យចចាមអារ៉ាមអ្វីឡើយ ផ្ទុយទៅវិញពួកគេទាំងពីរនាក់បែរជាបង្ហាញពីភាពស្និទ្ធស្នាលផ្អែមល្ហែមកៀកកើយគ្នាប្រៀបដូចលលកញីឈ្មោល បង្អួតទស្សនិកជនឲ្យឃើញពីការស្អិតល្មួតនៃចំណងស្នេហាគួរឲ្យសរសើរផងដែរ។ជាក់ស្តែងថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាប្រុសរូបសង្ហាលោក ចន អេឡិចហ្សូរ៉ា បានបង្ហោះភ្ជាប់ជាមួយរូបភាពជាច្រើនស្លឹក ព្រមជាមួយការសរសេរបញ្ជាក់ថា ភ្ញាក់ឡើងភ្លាមក៏នឹក!។ មានរឿងរ៉ាវជាច្រើនដែលកើតឡើងចំពោះយើងទាំងពីរ ទាំងរំភើប ទាំងសប្បាយ ទាំងទុក្ខសោក ទាំងការខ្វល់ខ្វាយ និងប្រច័ណ្ឌ។ តែចង់និយាយថា ទាំងនោះគឺជាអំណោយទានមួយដ៏ធំសម្រាប់ជីវិតរស់មួយនេះ។
លោក ចន អេឡិចហ្សូរ៉ា បាននិយាយទៀតថា អគុណសម្រាប់ការចូលក្នុងជីវិតរបស់បង Sonita Dy វាជាលើកទីមួយហើយដែលមាននារីម្នាក់ក្នុងជីវិតខ្ញុំ ហើយបានធ្វើអោយជីវិតមួយនេះបានប្រែប្រួលជាខ្លាំងហើយក៏ដោយសារម្នាក់នេះដែរ ដែលធ្វើខ្ញុំមានអារម្មណ៍លើសពីសំណាង ដោយស្គាល់គ្រប់រសជាតិក្នុងជីវិត និងធ្វើអោយខ្ញុំមានអារម្មណ៍ថា ត្រូវប្រឹងប្រែងក្នុងជីវិតដើម្បីជាបុរសពេញលក្ខណៈ និងជាជំហរមួយ។
បន្ថែមលើនេះ លោក ចន អេឡិចហ្សូរ៉ា បញ្ជាក់ថា ខួបខ្ញុំឆ្នាំនេះដែរសូមជូនពរអោយអូនមានសុខភាពល្អ និងពោរពេញដោយអំណរសប្បាយក្នុងជីវិត និងសូមអោយអូនក្លាយជាពន្លឺដ៏ពេញលក្ខណៈសម្រាប់មនុស្សគ្រប់គ្នានៅជុំវិញខ្លួន។
លោក ចន អេឡិចហ្សូរ៉ា ជាតារាសម្តែង និងពិធីករប្រុសមួយដួងរបស់ខ្មែរ ដែលមានរាងខ្ពស់ស្រឡះ ហើយកំពុងតែឆក់បានទីផ្សារសិល្បៈច្រើនក្នុងអំឡុងរយៈពេល ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ ខណៈដែលកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពក៏ហាក់កំពុងតែមានការលេចធ្លោតាមរយៈនៃការសម្តែងខ្សែភាពយន្ត ការដើរម៉ូដ ធ្វើជាពិធីករ និងថតស្ព័តពាណិជ្ជកម្មជាដើម៕
Source: Kampuchea Thmey Daily
0 Comments