Keo Sokpheng said that after finishing his contract with Malaysian PKNP, other foreign clubs are contacting him.
ក្លិបបាល់ទាត់ក្នុងលីគកំពូលប្រទេសម៉ាឡេស៊ី PKNP FC (Perak State Development Corperation Football Club) បានបញ្ចប់កិច្ចសន្យាជាមួយខ្សែប្រយុទ្ធកម្ពុជា កែវ សុផេង កាលពីដើមខែឧសភាកន្លងទៅ ក្រោយកីឡាកររូបនេះបង្ហាញទម្រង់លេងមិនល្អនាពេលកន្លងមក រួមទាំងមានបញ្ហាសុខភាពខ្លះៗ។
លោក Abu Bakar Fadzim គ្រូបង្វឹករបស់ក្លឹប PKNP បានបញ្ជាក់ក្រោយចែកផ្លូវជាមួយ កែវ សុខផេង ថា «កែវ សុផេង ប្រឹងខ្លាំងដើម្បីសម្របជាមួយនឹងក្លិប។ វាជាលើកដំបូងដែលគេចេញពីប្រទេសកម្ពុជាមកលេងក្រៅស្រុក ហើយគេពិបាកដោះស្រាយ នូវអ្វីដែលក្លឹបទាមទារ។ គេមិនទាន់មានកាយសម្បទាល្អ មិនសូវចេះការពារ ល្អបានតែការគ្រប់គ្រងបាល់នៅនឹងជើង។ មួយវិញទៀត គេប្រហែលជានឹកផ្ទះ។ គេក៏បានយល់ពីស្ថានភាពនេះ ហើយក៏មានការពិភាក្សាច្រើនមុនការបញ្ចប់គេនៅទីនេះ»។
កីឡាករ កែវ សុខផេង បានអះអាងថារូបគេនឹងក្លិប PKNP ពិតជាសម្រេចចែកផ្លូវគ្នាមែន។ ពេលនេះរូបគេកំពុងសម្រាកព្យាបាលរបួសដូចជារបួសកជើង សសៃជង្គង់និងបញ្ហាសុខភាពផ្ទាល់ខ្លួន។ «ខ្ញុំមិនទាន់ច្បាស់រឿងថាត្រឡប់ទៅប្រកួតនៅខ្មែរយើងវិញ ឬនៅលេងក្រៅប្រទេសទៀតនោះទេ។ ពេលនេះខ្ញុំគិតរឿងព្យាបាលសុខភាពឱ្យជាសិនទើបគិតពីអនាគត»។ កីឡាករដែលមានដើមកំណើតនៅខេត្តក្រចេះរូបនេះបញ្ជាក់។ សូមរំលឹកថាកែវ សុផេង បានចុះកុងត្រារយៈពេល១ឆ្នាំ ក្រោយផ្លាស់ពីភ្នំពេញក្រោនទៅលេងឲ្យ PKNP FC កាលពីចុងឆ្នាំ២០១៧។ នៅ PKNP FC គេបង្ហាញខ្លួនបាន៤ប្រកួត ទាត់បញ្ចូលទី១គ្រាប់ ផងដែរ។
កែវ សុខផេង បានប្រាប់អ្នកសារព័ត៌មានក្រោយធ្វើដំណើរត្រឡប់មកដល់មាតុភូមិវិញថា៖«មានក្លិបផ្សេងៗគេទាក់ទងដែរ ដូចនៅ ថៃ នៅ ម៉ាឡេ អីហ្នឹង។ តែខ្ញុំកំពុងពិចារណាសិន ណាមួយចង់ទុកឲ្យរបួសជា១០០%សិន ព្រោះកាលលេងនៅម៉ាឡេខ្ញុំក្រឡាច់កជើង ហើយសរសៃជង្គង់ក៏ធ្វើទុកទៀត ពេលរត់ ឬ បត់បែនខ្លាំងអត់កើត វាឈឺចាក់ៗលេងអត់បាន១០០%»។ គ្រូបង្វឹកភ្នំពេញក្រោន លោក Sean Sainsbury ដែលជាក្រុមចាស់របស់កីឡាកររូបនេះនៅតែបើកចំហរចំពោះការវិលត្រលប់ របស់ កែវ សុខផេង មកកាន់ទឹកដី RSN ជាថ្មីដដែល។
កីឡាករ កែវ សុខផេង បានចាប់អាជីពបាល់ទាត់របស់ខ្លួននៅឆ្នាំ២០១២ ជាមួយក្លិបបឹងកេត តែមិនសូវបានបង្ហាញខ្លួននោះទេ រហូតដល់ឆ្នាំ២០១៥ ទើបរូបគេជាមួយបងប្រុសកែវ សុខង៉ន បានសម្រេចចិត្តផ្ទេរទៅចូលរួមជាមួយក្រុមភ្នំពេញក្រោន រហូតមកដល់បច្ចុប្បន្ន។ រូបគេក៏ជាផ្នែកមួយជួយឱ្យបឹងកេត ឈ្នះជើងឯកលីគកំពូលកម្ពុជា នៅឆ្នាំ២០១២ និងភ្នំពេញក្រោន នៅឆ្នាំ២០០១៥ រហូតដល់ឆ្នាំ២០១៧។ ចាប់ពីឆ្នាំ២០១៥ មករូបគេត្រូវបានគ្រូបង្វឹកកោះហៅឱ្យចូលរួមជាមួយក្រុម U22 កម្ពុជា និងក្រុមជម្រើសជាតិផងដែរ៕

0 Comments