Owner of a Drinking Water Company was shot dead by gunmen in front of his house
កំពង់ឆ្នាំង ៖ បុរសជាថៅកែសិប្បកម្មទឹកសុទ្ធម្នាក់ ត្រូវបានជនប្រដាប់អាវុធម្នាក់បាញ់ដោយអាវុធវែងចំនួនបីគ្រាប់ចំចង្កេះ បណ្ដាលអោយដួលស្លាប់នៅក្រោមឡានដឹកទឹកសុទ្ធ ខណៈចូលប្លន់ភ្ជង់ទាររកលុយមិនបានសម្រេច។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៧និង៥០ នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានស្រង់ចម្លើយសាក្សីឈ្មោះ ហឿន ម៉េងហាក់ អាយុ១៦ឆ្នាំ ជាចៅប្រុសបុរសរងគ្រោះ ដែលស្ថិតនៅក្នុងហេតុការណ៍នេះអោយដឹងថា បុរសរងគ្រោះឈ្មោះ ប៊ិន ហឿន អាយុ៦១ឆ្នាំ ជាថៅកែសិប្បកម្មទឹកសុទ្ធម៉ាក ជីងថាយ រស់នៅក្នុងភូមិឃុំកើតហេតុ។ មុនពេលកើតហេតុ បុរសរងគ្រោះបានដើរពីរោងសិប្បកម្មទឹកសុទ្ធមកផ្ទះវិញ ដោយមានជនពាក់មួកពណ៌ខ្មៅនិនចារបិទមុខជិតឃើញតែប្រឡោះភ្នែក ស្លៀកពាក់ខោអាប៉ារ៉ា ដើរភ្ជង់ពីក្រោយដោយកាន់កាំភ្លើងវែងមួយដើមផង។
សាក្សីបានអោយដឹងទៀតថា ពេលមកដល់មុខផ្ទះបុរសរងគ្រោះបានស្រែកប្រាប់ចៅឈ្មោះ ហឿន ម៉េងហាក់ និងក្មួយៗពីរនាក់ទៀតដែលកំពុងរៀបទឹកសុទ្ធនៅលើឡានថា អាហាក់ទៅយកលុយមកអោយគេ ភ្លាមនោះឈ្មោះ ហាក់ បានសួរថា តើតាឯងជំពាក់លុយអ្នកណា ខណៈនោះទើបឈ្មោះ ហាក់ បានឃើញគេភ្ជង់តារបស់ខ្លួនជាប់ពីក្រោយ។ ក្នុងពេលនោះដែរឈ្មោះ ហាក់ លើកទូរស័ព្ទប្រុងតេទៅពូឈ្មោះ ធីម អោយយកលុយមកអោយវា តែត្រូវជនបិទមុខស្រែកថា បើហ៊ានលើកទូរស័ព្ទម្តងទៀតអញនឹងបាញ់អោយងាប់ទាំងអស់គ្នា។
សាក្សីបន្តថា ខណៈនោះក្នុងពេលជនបិទមុខបែរកាំភ្លើងទៅភ្ជង់ឈ្មោះ ហាក់ បុរសរងគ្រោះក៏បានរត់គេចមកផ្លូវមុខផ្ទះ តែរត់មិនបានតែ ២ ទៅ ៣ ជំហានក៏ត្រូវជនល្មើសបាញ់ចំចង្កេះពីក្រោយចំនួន ៣ គ្រាប់ ដួលស្លាប់រមៀលចូលក្រោមឡានទឹកសុទ្ធ។ ក្នុងពេលនោះដែរ ចៅនិងក្មួយបុរសរងគ្រោះទាំង ៣ នាក់ បាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុបានដោយសុវត្ថិភាព ចំណែកជនល្មើសក៏បានដើរទៅឡើងម៉ូតូម៉ាកវេវចាស់មួយគ្រឿង ជិះចេញទៅទិសខាងកើតបាត់ស្រមោលផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការចងខ្សែហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីទុកអោយសមត្ថកិច្ចនគរបាលបច្ចេកទេសខេត្តមកធ្វើការត្រួតពិនិត្យ និងធ្វើកោសលវិច័យនៅព្រឹកថ្ងៃទី១៧ ខែឧសភា នេះ។ នៅក្នុងករណីនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា គឺជាករណីគំនុំបាញ់សម្លាប់ ព្រោះថាខ្សែកមួយខ្សែដែលបុរសរងគ្រោះបានពាក់ក្នុងពេលជនល្មើសភ្ជង់បណ្ដើរតាំងពីរោងសិប្បកម្មទឹកសុទ្ធទៅនោះ ជនល្មើសមិនបានប្លន់យកទេ។ ដោយឡែកមតិប្រជាពលរដ្ឋនៅក្នុងកន្លែងកើតហេតុនិយាយថា ជាករណីប្លន់ទារលុយមិនបានសម្រេចទើបបាញ់ជនរងគ្រោះសម្លាប់៕

0 Comments