រតនគិរី ៖ អំណាចនៃខ្យល់កន្ត្រាក់ បានបោកបក់ផ្តួលរលំផ្ទះប្រជាពលរដ្ឋ១ខ្នង នាថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិសាមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី។
នគរបាលស្រុកលំផាត់បានឲ្យដឹងថា មានករណីខ្យល់កន្ត្រាក់មួយបានកើតឡើង បណ្តាលឲ្យផ្ទះ១ខ្នង មានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ សាងសង់អំពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ ត្វាក់ ប៉ក ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិទំពួន រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវដួលរលំខូចខាតយ៉ាងដំណំ។
ក្នុងករណីនេះដែរ អាជ្ញាធរស្រុក សហការជាមួយក្រុមប្រឹក្សាឃុំ ចុះទៅពិនិត្យដល់កន្លែងកើតហេតុផងដែរ៕
Source: Kampuchea Thmey Daily
0 Comments