សេវាបសុពេទ្យនៃប្រទេសប៉ូឡូញ កាលពីថ្ងៃសុក្រ បានប្រមូលយកស៊ុនមាន់ប្រមាណ៤.៣លានគ្រាប់ដែលប្រឡាក់ប្រឡូសទៅដោយជាត់អង់ទីប៊ីយ៉ូទិក គឺគ្រាន់តែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស៊ុតមាន់របស់ហុល្លង់ ត្រូវបានរើយកចេញពីទូធ្នើដាក់លក់ក្នុងផ្សារទំនើបនៅប្រទេសអាល្លឺម៉ង់។
ក្រុមមន្ត្រីបានបង្គាប់ឲ្យយកស៊ុតដែលដាក់លក់នៅក្នុងទីផ្សារក្នុងស្រុក ត្រូវតែយកចេញដោយសារតែការធ្វើអធិការកិច្ច។ កាលពីថ្ងៃអង្គារ អាជ្ញាធរអាល្លឺម៉ង់ ក៏បានឲ្យរើយកស៊ុតមាន់ហុល្លង់ប្រមាណ៧៣.០០០គ្រាប់ចេញពីទូធ្នើរដាក់លក់ស៊ុតនៅក្នុងទីផ្សារទំនើប បន្ទាប់ពីត្រូវបានរកឃើញថា ស៊ុតទាំងនោះប្រឡាក់ទៅដោយថ្នាំសារធាតុថ្នាំសម្លាប់សត្វល្អិត fipronil ដែលជាថ្នាំដដែលបង្កឲ្យមានការភ័យខ្លាចការប៉ះពាល់ដល់ចំណីអាហារកាលពីឆ្នាំមុន។
ក្រសួងកសិកម្មនៃប្រទេស lower Saxony នេះបាននិយាយថា បញ្ហាស៊ុតមាន់ដែលមានប្រឡាក់ជាប់ទៅដោយជាតិថ្នាំសម្លាប់សត្វល្អិតនោះមកពីកសិដ្ឋានសរីរាង្គមួយក្នុងប្រទេសហុល្លង់ត្រូវបានយកទៅបំផ្លាញចោលក្នុង៤៥ប្រទេសនៅជុំវិញពិភពលោក រួចអស់ហើយ៕
អា.អេហ្វ.ប៉េ
Source: Kampuchea Thmey Daily
0 Comments