Ad Code

នគរបាល​ក្រុង​បាន​លុង​ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ល្បែង​ស៊ីសង​បញ្ជល់​មាន់​ខុសច្បាប់



រតនគិរី ​​៖ ​កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សង្កាត់​បឹង​កន្សែង បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី លេងល្បែង​ស៊ីសង​បញ្ជល់​មាន់​ដោយ​ខុសច្បាប់​មួយ​កន្លែង។

ការ​ចុះ​បង្ក្រាប​បញ្ជល់មាន់​នេះ ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​នាទី​រសៀល ថ្ងៃអាទិត្យ ៥​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី។

នគរបាល​ក្រុង​បាន​លុង​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ទី​១-​ឈ្មោះ ព្រំ ញ៉េប ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ ពលរដ្ឋ។ ទី​២-​ឈ្មោះ ង្វៀង វាំង​ប៉ិន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ កម្មករ។ ទី​៣-​ឈ្មោះ ង្វៀង យ៉ាង​តឹង ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ជនជាតិ​វៀតណាម អ្នក​ទាំងពីរ មាន​ទីលំនៅ​ភូមិ ជ័យជំនះ សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ កម្មករ​សំណង់​។​

ក្រោយ​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​រួមមាន​:១-​ម៉ូតូ​ចំនួន​៤​គ្រឿង ២-​មាន់​ជល់​ចំនួន​៥​ក្បាល​។​

បច្ចុប្បន្ន​ ជនសង្ស័យ ​សមត្ថកិច្ច​ ​​កំពុង​ឃាត់ខ្លួន​ជា​​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​​​​ ​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​​​បញ្ជូន​​​​ទៅ​អយ្យការ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu