Ad Code



បង្ខំ​រំលោភ​ប្អូនថ្លៃ​ស្រី សម្រេច​២​លើក ទើប​ផ្ទុះ​រឿង​ត្រូវ​ម្តាយក្មេក​ប្តឹង
បាត់ដំបង​ ៖​ បុរស​ម្នាក់​ដែលមាន​ភរិយា​ទៅហើយនោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ បន្ទាប់ពី​មានការ​ផ្ទុះ​នូវ​រឿងអាស្រូវ​មួយ គឺ​ដោយសារតែ​បុរស​រូបនេះ​អត់ទ្រាំ​នឹង​សម្រស់​របស់​ប្អូនថ្លៃ​មិនបាន ក៏បាន​បង្ខំចិត្ត​ចាប់រំលោភ​រហូត​បានសម្រេច​ជា​បន្តបន្ទាប់​ចំនួន ២ លើក​ទាំង​នាង​កំពុងស្ថិត​ក្នុង​វ័យ​ជា​អនីតិជន​នៅឡើយ។

យោង​តាម​ពាក្យ​បណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​ ដែល​បាន​ប្តឹងទៅ​សមត្ថកិច្ច កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែ​មិថុនា ​ឆ្នាំ​២០១៨ ​ដោយ​បាន​រៀបរាប់​ និង​ធ្វើការ​ចោទប្រកាន់​ទៅលើ​កូនប្រសា​​របស់​ខ្លួន ឈ្មោះ ឌី សា​វឿ​ត ហៅ​ទយ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មាន​មុខរបរ​ជាជាង​ជួសជុល​ម៉ូតូ​ថា​ បាន​ចាប់​បង្ខំ​រំលោភ​ទៅលើ​កូនស្រី​របស់​ខ្លួន ឈ្មោះស៊ី​ន សម្ផស្ស ហៅ​លីន​ អាយុ​១៣​ឆ្នាំ ​ រហូត​បាន​សម្រេច​ចំនួន​២​លើក ​នា​ពេល​កន្លង​មក។

​ក្រោយពី​មានការ​ឯកភាព​ពី​លោកស្នងការ អ៊ុច សុខុន និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា នួន សាន រួចមក នៅ​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០១៨​ វេលា​ម៉ោង​៣និង​៣០​នាទី កម្លាំង​អធិការដ្ឋាន​ នគរបាល​ស្រុក​ភ្នំព្រឹក បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំព្រឹក ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ ​ដើម្បី​នាំយកមក​សាកសួរ​នៅ​អធិការដ្ឋាន។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ប្អូនថ្លៃ​បាន​២​ដង​មែន​ ដោយ​លើក​ទី​១ ​នៅ​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៨ និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ ដោយសារតែ​អត់ទ្រាំ​នឹង​សម្រស់​របស់​នាង​មិនបាន​ និង​ស្រប​ពេល​ដែល​ស្ងាត់កំបាំង​ផង។

បច្ចុប្បន្ន​ករណី​នេះ​សមត្ថកិច្ច​បាន និង​កំពុង​កសាង​សំណុំរឿង ក្នុងការ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu