Ad Code

ប្រមុខ​រាជរដ្ឋាភិបាល​ បាន​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​ការ​ហ្វឹកហ្វឺន ការ​កសាង​អង្គភាព​ទ័ព និង​ការ​ស្នាក់នៅ​ហូបចុក​របស់​កងទ័ព គ្រួសារ​កងទ័ព



កោះកុង ​៖ ​ស័ង្កសី​ចំនួន​១២០០០​សន្លឹក ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក ត្រូវ​បាន​ប្រគល់​ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​សាងសង់​ផ្ទះ​ជូន​គ្រួសារ​យោធិន ដែល​បច្ចុប្បន្ន​នេះ អង្គភាព​បាន​កសាង​ផ្ទះ​ជាង​១០០០​ខ្នង​រួចហើយ និង​បន្ត​កសាង​បន្ថែម​២០០​ខ្នង​ទៀត។

ឧត្ដមសេនីយ៍ទោ សុខ​សុ​វ​ត្តិ ទុម មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង បាន​មានប្រសាសន៍​ថា នេះ​គឺជា​គិតគូរ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ចំពោះ​សុខទុក្ខ​និង​ការ​រស់​របស់​កងទ័ព​និង​គ្រួសារ​កងទ័ព​នៅ​ទូទាំង​ប្រទេស​។ ដោយឡែក សម្តេច​តេ​ជោ ហ៊ុន សែន យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ ​និង​ការ​រស់​របស់​កងទ័ព​ និង​គ្រួសារ​កងទ័ព​នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង សំដៅ​លើក​តម្កើង​ចំពោះ​កិត្តិយស និង​ការលើកស្ទួយ​កម្រិតជីវភាព​រស់នៅ​របស់​កងទ័ព​និង​គ្រួសារ​កងទ័ព។

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង ជំនួសមុខ​ឱ្យ​នាយទាហាន​នាយទាហានរង​ និង​ពលទាហាន​ទាំងអស់​នៅ​ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​ជា​និច្ចកាល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​លើ​វិស័យ​ការពារ​ជាតិ​តាមរយៈ​ការ​គិតគូ​យកចិត្តទុកដាក់​ចំពោះ​ការ​ហ្វឹកហ្វឺន ការ​កសាង​អង្គភាព​ទ័ព​និង​ការ​ស្នាក់នៅ​ហូបចុក​របស់​កងទ័ព គ្រួសារ​កងទ័ព​និង​ក្នុង​អង្គភាព​ដែល​កន្លងមក​សម្តេច​បា​ន​ផ្តល់នូវ គ្រឿង​ឧបភោគ​បរិភោគ​ជាច្រើន​ទៀត​។

គួរ​រំលឹក​ផងដែរ​ថា ការប្រគល់​អំណោយ​ស័ង្កសី​ចំនួន​១២០០០​សន្លឹក​ដើម្បី​កសាង​ដើម្បី​សាងសង់​ផ្ទះ​ជូន​គ្រួសារ​យោធិន​នៅក្នុង​បញ្ជាការ​សឹក​រង​កោះកុង បាន​ធ្វើឡើង​ បន្ទាប់ពី​លោក ហ៊ុន ម៉ា​ណែ​ត អគ្គលេខាធិការរង​សមាគម​អតីត​យុទ្ធជន​បាន​ប្រកាស​ផ្តល់ជូន​នៅក្នុង​ឱកាស​ដែល​លោក​ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អតីតយុទ្ធជន​នៅ​ខេត្ត​កោ​កុង​កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ កន្លងទៅនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu