Ad Code

ក្រុម​ការងារ​ ចុះ​ពង្រឹង​​ឃុំ​ថ្មពូន​ ស្រុក​កញ្ជ្រៀច ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ



ព្រៃវែង​ ៖ ​លោក ដួង សុ​ខេង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ថ្មពូន​ស្រុក​កញ្ជ្រៀច​ កាលពី​ថ្ងៃទី​៩ ​ខែមិថុនា​ ​បាន​ចុះទៅ​ជួប​សាកសួរ​សុខទុក្ខ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ដើម្បី​ចង់បាន​សំណូមពរ​របស់​ពួកគាត់​ពាក់​ព័ន្ធ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ។

លោក ដួង សុ​ខេង បាន​មានប្រសាសន៍ថា ​នៅ​ថ្ងៃអាទិត្យ​នេះ​ លោក​បានទទួល​ភារកិច្ច​ឲ្យ​ដឹកនាំ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ថ្ម​ពូន​ស្រុក​កញ្ជ្រៀច​ ឲ្យ​ចុះ​មក​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ថ្ម​​ពូន​ដើម្បី​ពិនិត្យមើល​ស្ថានភាព​ទឹក​លិច​លើ​ផ្លូវ​ ខណៈ​ដែល​មាន​ប្រជាពលរដ្ឋ​មួយចំនួន​លោក​បាន​សាង​សង់ផ្ទះ​លើ​ប្រព័ន្ធ​លូ​ប្រឡាយ​ទឹក​នៅ​សងខាង​ផ្លូវ​ ហើយ​ឆ្លៀត​ពេល​នោះ​ក្រុមការងារ​របស់​លោក​ក៏​មាន​ភារកិច្ច​ចែក​ខិត្តប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​ព្រមទាំង​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​គូស​ឲ្យ​ចំ ចំណុច​ដែលមាន​លេខ​រៀង​ទី​២០​ និង​មាន​រូប​ទេវតា​បាចផ្កា​គឺជា​លេខ​រៀង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ទន្ទឹម​នឹង​នោះដែរ​ក្រុមការងារ​បានទទួល​ស្វាគមន៍​ចំពោះ​បងប្អូន​ដែល​ជា​អ​តី​ត​សមាជិក សមាជិកា គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៧​គ្រួសារ​ស្មើ​នឹង​សមាជិក​២៤​នាក់​ដែល​បាន​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​យើង​វិញ​។ ​អ្វីដែល​បងប្អូន​ប្រជាពលរដ្ឋ​លោក​សុំ​ឲ្យ​ក្រុមការងារ​ជួយ​ជាបន្ទាន់​នោះ​ គឺ​ជួយ​ស្តារ​ប្រឡាយ​នៅ​អម​សងខាង​ផ្លូវ​ឲ្យ​បាន​ឆាប់​ដើម្បី​កុំ​ឲ្យ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ត្រូវ​ស្ទះ​មុខទឹក​នាំ​ឲ្យ​លិច​លើផ្លូវ​ព្រមទាំង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​។ ​ក្នុងឱកាស​នោះដែរ​ក្រុមការងារ​របស់​លោក​ដួង សុ​ខេង បាន​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ​លោក​ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០​នា​ថ្ងៃទី​២៩ ​ខែកក្កដា ​ឆ្នាំ​២០១៨​ខាងមុខនេះ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu