សៀមរាប ៖ មនុស្សចំនួន០៥នាក់ រួមនឹងវត្ថុតាង ដែលកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ឃាត់ខ្លួនបាន ក្នុងអំឡុងពេលចុះបង្ក្រាបបទជួញដូរ និងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី កាលពីវេលាម៉ោង២១ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នោះ ត្រូវបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។
ជនសង្ស័យទាំង០៥នាក់នោះ រួមមាន ៖ ០១. ឈ្មោះ ពៅ ជៀវ ភេទប្រុស ឆ្នាំកំណើត១៩៩៧ មុខរបរគ្មាន មានទីលំនៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ជាប់ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ ហើយមានសារធាតុញៀនក្នុងខ្លួន , ០២. ឈ្មោះ ស៊ុន សម្បត្តិ ភេទប្រុស ឆ្នាំកំណើត២០០១ មុខរបរសិស្ស មានទីលំនៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ជាប់ពាក់ព័ន្ធនឹងករណីចាត់ចែង និងប្រើប្រាស់ ហើយមានសារធាតុញៀនក្នុងខ្លួន , ០៣. ឈ្មោះ ថុក កំសត់ ភេទប្រុស ឆ្នាំកំណើត២០០០ មុខរបរគ្មាន មានទីលំនៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ជាប់ពាក់ព័ន្ធនឹងករណីចាត់ចែងនិងប្រើប្រាស់ ហើយមានសារធាតុញៀនក្នុងខ្លួន , ០៤. ឈ្មោះ កែម ដា ភេទប្រុស ឆ្នាំកំណើត១៩៩៤ មុខរបរគ្មាន មានទីលំនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ជាប់ពាក់ព័ន្ធនឹងករណីចាត់ចែង និងប្រើប្រាស់ ហើយមានសារធាតុញៀនក្នុងខ្លួន និង ០៥. ឈ្មោះ យ៉ង យ៉ាន ភេទប្រុស ឆ្នាំកំណើត២០០០ មុខរបរគ្មាន មានទីលំនៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ជាប់ពាក់ព័ន្ធនឹងករណីចាត់ចែងនិងប្រើប្រាស់ ហើយមានសារធាតុញៀនក្នុងខ្លួន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានទូរស័ព្ទដៃចំនួន០២គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments