Ad Code

ជនសង្ស័យ​​​​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន



ភ្នំពេញ​ ៖ ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពន្សាំង​ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ស្ដីពី​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន នៅ​ចំណុច​គុម្ពោត​ព្រៃ​មួយ​កន្លែង ផ្លូវលំ ភូមិ​ទួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៨។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ទី​០១ ឈ្មោះ រី រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១ ផ្លូវ​បេតុង​៤២ ភូមិ​ទួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​ ជនសង្ស័យ​ទី​២​ឈ្មោះ រី រិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១ ផ្លូវ​បេតុង​៤២ ភូមិ​ទួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ក្នុង​ការ​បង្ក្រាប​នោះ ​សមត្ថកិច្ច​បាន​​​ចាប់​យក​ ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ មុនពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលព​ន្សាំ​ង បានធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ ក៏មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ ​មាន​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ភ្លាមនោះ​កម្លាំង​យើង​ក៏បាន​ចុះ​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់​ខាងលើ កំពុងតែ​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន។ ភ្លាមនោះ​កម្លាំង​យើង​ក៏​ធ្វើការ​ឃាត់ខ្លួន​រួម​វត្ថុតាង និង​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ចំពោះមុខ​ជនសង្ស័យ​ខាងលើ​ជា​លទ្ធផល​វិជ្ជមាន​(​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)​។

បច្ចុប្បន្ន​ ​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ត្រូវបាន​​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ រួម​នឹង​វត្ថុ​តាង​យក​មក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ទៅតាម​ផ្លូវច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu