ភ្នំពេញ ៖ លោក ជា ខេម៉ា អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ បាននាំយកនូវអំណោយ មានទឹកផ្លែឈើ ទឹកក្រូច១៥កេស និងថវិកាចំនួន៣០០ដុល្លារ ទៅផ្តល់ជូនសាសនិកឥស្លាម នៅវិហារ ភូមិឌួង សង្កាត់ព្រែកព្នៅ ដើម្បីទុកសម្រាប់ប្រើប្រាស់ ក្នុងពេលសាសនិកឥស្លាមស្រាយបួស កាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោក ជា ខេម៉ា បានប្រាប់ឱ្យដឹងថា តាមប្រពៃណីរបស់បងប្អូនឥស្លាម ក្នុងមួយឆ្នាំមានប្រារព្ធពិធីបុណ្យបួស ឬរដូវបួសរ៉ាម៉ាដាន ម្តង ហើយជានិច្ចកាលអាជ្ញាធរខណ្ឌ ក៏ដូចជាថ្នាក់ដឹកនាំក្រុង តែងយកចិត្តទុកដាក់ចូលរួម រំលែកទុកលំបាក គ្នាទៅវិញទៅមក មិនថាជាជនជាតិភាគតិចនោះទេ ឱ្យតែមានតម្រូវការចាំបាច់ ឬ ភាពខ្វះខាត។
លោកអភិបាលរងលើកឡើងទៀតថា អំណោយទាំងនេះ ថ្វីត្បិតតែមិនអាចឆ្លើយតប នឹងតម្រូវការបានទាំងស្រុងក៏ពិតមែន ប៉ុន្តែជាទឹកចិត្តរបស់អាជ្ញាធរមូលដ្ឋាន ដោយមានការចង្អុលបង្ហាញពី អភិបាលរាជធានីភ្នំពេញ ឱ្យចូលរួមចែករំលែកជាមួយបងប្អូនខ្មែរឥស្លាម នៅក្នុងរដូវបុណ្យបួស និងស្រាយបួសនាពេលនេះ។
ក្នុងឱកាសនោះផងដែរជា ខេមា បានអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបងប្អូនខ្មែរ-ឥស្លាមទាំងអស់ឲ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលខិតជិតមកដល់នាពេលខាងមុខនេះ ជាពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០៕
Source: Kampuchea Thmey Daily
0 Comments