Ad Code

បាក់​រលំ​ដើមឈើ​១​ដើម​បំផ្លាញ​តូប​លក់ដូរ​របស់​ប្រជាជន​៤៤​គ្រែ នៅ​រមណីយដ្ឋាន ភ្នំ​ព្រះរាជ​ទ្រព្យ មន្ត្រី​ក្រុមការងារ​បក្ស​សន្យា​សង់​ថ្មី​ជូន​វិញ



កណ្តាល​ ៖ ​ ដើមឈើ​មួយ​ដើម​មាន​ឈ្មោះថា "​ដើម​គីនីន​ឬ ដើម​គ្រាប់បែក​" មាន​អាយុកាល​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ​ ដែល​គេ​បាន​ដាំ​លំអ​នៅ​ឯ​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ ស្ថិតនៅ​ក្នុងភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​ផ្សារ​ដែក ​ស្រុក​ពញាឮ ខេត្តកណ្តាល ​បាន​ដួល​រលំ​សង្កត់​មក​លើ​តូប​លក់ដូរ​របស់​ប្រជាពលរដ្ឋ នៅ​ទីនោះ​អស់​ចំនួន៤៤​គ្រែ កាលពី​យប់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ខណៈពេល​ភ្លៀង​និង​ខ្យល់​។

លោក វ៉ាន មន្ត្រី​ផ្នែក​ទេសចរណ៍​ប្រចាំការ​នៅ​ទី​នោះបាន​និយាយ​ថា នៅក្នុង​គ្រោះ​មហន្តរាយ​នោះ​បាន​បណ្តាល​ឲ្យ​សង្កត់​រោង​(​តូប​)​លក់ដូរ​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​អស់​ចំនួន​៤៤​ខ្នង​ឬ​តូប​។



​មន្ត្រី​ដដែល​រូប​នេះ​បាន​បញ្ជាក់​ថា ចំពោះ​ការខូចខាត​នេះ​ត្រូវ​បាន​ក្រុមប្រឹក្សា​ការងារ​បក្ស​ចុះមក​ត្រួតពិនិត្យ​និង​សន្យា​ធ្វើ​សង​ជូន​ប្រជាជន​ឡើងវិញ​ទាំងស្រុង​ដោយ​មិន​យកលុយ​កាក់​ឡើយ​។

លោក អនុសេនីយ៍ឯក អ៊ុក ថា នាយ​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ផ្សារ​ដែក បាន​ឲ្យ​ដឹង​ថា នៅក្នុង​ហេតុការណ៍​នេះ មិន​បង្ក​ឲ្យ​គ្រោះ​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​វា​សំណាងល្អ​ដែរ​ ដែល​ការ​ដួល​រលំ​ដើមឈើ​នោះ ​បាន​គេច​ផុត​ពី​ប្រជាជន​មួយ​ចំនួន​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ។

ដើមឈើ​ដែល​រលើង​ឫស្សី​ដួល​រលំ​នោះ​ត្រូវ​បាន​ចាស់ៗ​និយាយ​ថា វា​ត្រូវបាន​គេដាំ​តាំងពី​សម័យ​សម្តេច​តា​មក​ម្ល៉េះ រហូតមកដល់​ពេលនេះ​អាយុ​របស់​វា​ប្រហែល​ជាង​៤០​ឆ្នាំ​ហើយ ដែលមាន​មុខកាត់​ត្រង​គល់​វា​ប្រហែល​៧០​សង់ទីម៉ែត្រ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu