Ad Code

ផ្ដន្ទាទោស​ជនជាតិ​ កូឡុំប៊ី​ម្នាក់​ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុង​សំណុំរឿង​ ដឹក​ជញ្ជូន​ ជួញដូរ​គ្រឿងញៀន​ជិត​៤​គីឡូក្រាម​ចូល​កម្ពុជា



ភ្នំពេញ ​៖ ​បុរស​ជនជាតិ​កូឡុំប៊ី​ម្នាក់ ​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ប្រាក់​ចំនួន​៥០​លាន​រៀល​បង់​ចូល​ថវិការដ្ឋ​ក្រោម​ការចោទប្រកាន់​ពី​បទ ​រក្សាទុក​ដឹក​ជញ្ជូន ​និង​ជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឆ្លង​​ដែន តាម​មាត្រា​៤០​នៃ​ច្បាប់​ស្តី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា។

ជនជាប់ចោទ​មានឈ្មោះ GONAZLEZ MARMOLEJO JAIME ភេទ​ប្រុស អាយុ​៥៩ ឆ្នាំ ជនជាតិ​កូឡុំប៊ី កាន់​លិខិត​ឆ្លង ដែន​លេខ AT371221។

សេចក្តីសម្រេច​នេះ ​បើកផ្លូវ​អោយ​ជនជាប់ចោទ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។ លោក កើត សាំង ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​កាលពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១៧ ក្រោម​ការចោទប្រកាន់​ពី​បទ​រក្សាទុក ដឹកជញ្ជូន ជួញដូរ​​​គ្រឿងញៀន​ពី​​ប្រទេស​កូ​ឡុំ​ប៊ី ឆ្ពោះ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ចំណុច​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

ជនជាប់ចោទ ត្រូវបាន​ចាប់​ឃាត់ខ្លួន កាលពី​រាត្រី​ថ្ងៃទី​១២ ខែតុលា ​ឆ្នាំ​២០១៧ វេលា​ម៉ោង​២០ និង​៥៥​នាទី ដោយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​សហការ ជាមួយនឹង​កម្លាំង មន្ត្រី​គយ កម្លាំង​នគរបាល​អន្តោប្រវេសន៍ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ទៀត​នៅក្នុង​ក្នុង​ចំណុច​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ជំនាញ​ដកហូត​បាន​វត្ថុតាង​ម្សៅ​សារធាតុ​ញៀន​ប្រភេទ​កូ​កាអ៊ីន (Cocaine) មាន​ទម្ងន់ ៣៨៥៥.២៨​គីឡូក្រាម ដែល​លាក់​បង្កប់ ក្នុង​វ៉ាលិស​យួរដៃ​កាបូបស្ពាយ និង​កាបូប​ដាក់ Laptop របស់​ជនជាប់ចោទ​ឈ្មោះ GONAZLEZ MARMOLEJO JAIME៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu