ភ្នំពេញ ៖ លោកឃ្លាំង ហួត បានបញ្ជាក់ថា បើលទ្ធផលបោះឆ្នោតឆ្នាំអាណត្តិទី៦ឆ្នាំ២០១៨ខាងមុខនេះប្រជាពលរដ្ឋត្រូវការសន្តិភាពនិងស្ថិរភាពជឿជាក់លើគណបក្សប្រជាជន បោះឆ្នោតជូនគណបក្សប្រជាជនបានឈ្នះឆ្នោតនោះ វិនិយោគនឹងមានការកើនឡើង ហើយតំបន់ជ្រោយចង្វារនេះ កាន់តែផុសផុលទៀត សម្រាប់ការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាអចលនទ្រព្យ។
លោកឃ្លាំង ហួតអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារបានថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកយកព័ត៌មានក្នុងស្រុកកាលពីពេលកន្លងមក។
លោក ឃ្លាំងហួត បានថ្លែងបន្តទៀតថា ផ្នែកហេដ្ឋារចនាសម្ព័ន្ធ គឺរាជរដ្ឋាភិបាលលោកបានពង្រីកផ្លូវជាតិលេខ៦ ហើយបានធ្វើស្ពានមួយបន្ថែមទៀតជាប់ស្ពានចាស់គេហៅថា ស្ពានជ្រោយចង្វារថ្មី ឥឡូវហ្នឹងយើងបានស្ពានដល់ទៅ២ ប៉ុន្តែទន្ទឹមនឹងនោះនៅតែមិនអាចបម្រើនូវសេវាគ្រប់គ្រាន់ទេ នៅមានបន្ថែមទៀត បើតាមលោកទទួលដំណឹងបានហើយក៏បានចុះមើលកន្លែងទីតាំងផ្ទាល់រួចហើយ គឺសម្តេចតេជោលោកបានបញ្ជា អភិបាលរាជធានីមកសិក្សាទីតាំង ដើម្បីសិក្សាសាងសង់ស្ពានឆ្លងកាត់ទន្លេសាបនេះ ដែលជាគម្រោងរបស់សាលារាជធានីមួយហើយនឹងរបស់ក្រុមហ៊ុន OCICមួយ ដូច្នេះមានស្ពានបេឡេកសាងរួចហើយនៅឡើយ ស្ពានបេតុងទន្ទឹមស្ពានបេឡេមួយទៀតដែលកំពុងសិក្សាហើយត្រូវសាងសង់ស្ពាននៅពេលឆាប់ៗនេះ។ ដូច្នេះ វិស័យរដ្ឋជាមួយឯកជនកំពុងត្រូវចូលរួមគ្នាយ៉ាងសកម្មក្នុងការអភិវឌ្ឍតំបន់នេះធ្វើឲ្យមានការរីកចម្រើន។
លោកឃ្លាំង ហួត បានលើកឡើងទៀតថា អ្វីដែលធ្វើឲ្យមានការរីកចម្រើននោះ គឺកត្តាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ធ្វើឲ្យវិស័យឯកជននានាគេមានទំនុកទុកចិត្តមកដាក់ទុនវិនិយោគ ដែលយើងឃើញថា រីកស្អេកស្កះ ដែលអ្នកជ្រោយចង្វារពីមុនកណ្តោចកណ្តែងណាស់ អត់មានអីទាំងអស់ តែឥឡូវនេះអ្នកជ្រោយចង្វារពោរពេញទៅដោយអគារខ្ពស់ៗជាសណ្ឋាគារ ជាខុនដូ។
មូលហេតុអីបានជាខុនដូដុះច្រើននៅតំបន់នេះ ព្រោះទីនេះជាតំបន់កោះដោយមានទន្លេមេគង្គនិងទន្លេសាបនៅព័ទ្ធជុំវិញធ្វើឲ្យបរិស្ថានការរស់នៅតំបន់នេះល្អ ជាហេតុធ្វើឲ្យអ្នកវិនិយោគទុនគេមានការចាប់អារម្មណ៍មកសាងសង់ខុនដូជាច្រើន ហើយខ្លះក៏សង់រួច ហើយខ្លះទៀតក៏មានផែនការសង់បន្តបន្ទាប់។
លោកថ្លែងបន្តថា ឥឡូវនេះយើងមានបុរី គឺបុរីធំៗ ដូចជាបុរីរុងរឿងមបុរីដឹមេគង្គរ៉ូយ៉ាល់ បុរីអ័កគីដេ បុរីប៉េងហួត និងមានបុរីផ្សេងៗទៀត ទើបចាប់ផ្តើមធ្វើការសាងសង់នៅតំបន់នេះ។
ដូច្នេះបើបងប្អូនជ្រើសរើសគណបក្សត្រូវនោះ សុខសន្តិភាពស្ថិរភាពរួមទាំងការអភិវឌ្ឍជឿជាក់លើគណបក្សប្រជាជន បោះឆ្នោតជូនគណបក្សប្រជាជនបានឈ្នះឆ្នោតនោះវិនិយោគនឹងមានការកើនឡើងទូទាំងប្រទេសជាក់ជាមិនខាន៕
Source: Kampuchea Thmey Daily
0 Comments