ភ្នំពេញ ៖ ដើម្បីចូលរួមគាំទ្រដល់វិស័យកីឡាបាល់ទាត់ក្រុមហ៊ុនផលិតទឹកពិសាឈានមុខគេវីតាល់បានចេញរចនាប័ទ្មថ្មីដែលមាន ឈ្មោះថា៖We’re football lovers មានន័យជាភាសាខ្មែរថា“យើងស្នេហាកីឡាបាល់ទាត់” សម្រាប់អ្នកដែលនិយមចូលចិត្តស្រឡាញ់បាល់ទាត់។
លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនវីតាល់ បានឱ្យដឹងថា វីតាល់ជាក្រុមហ៊ុនទឹក ពិសា តែមួយគត់ដែលតែងតែនាំមកជូននូវកម្មវិធីល្អៗប្លែកៗជូនដល់អតិថិជន របស់ខ្លួន ជាពិសេស ពេល នេះ បាន បង្កើតនូវប្រូម៉ូសិននេះឡើងគឺដើម្បីចែករំលែកនូវបទពិសោធន៍ថ្មីដល់អ្នក គាំទ្រទឹកពិសាវីតាល់ ឱ្យបានទទួលអារម្មណ៍ ប្លែកនៅពេលដែលពួកគេគាត់បាន ទទួលទានទឹករបស់យើងជាមួយនឹងសម្បកដបថ្មី និងកេសថ្មី បែបកីឡា បាល់ទាត់។
លោកបានបន្តទៀតថា ការផ្ដល់ជូននេះគឺធ្វើឡើងចាប់ពីពេលនេះរហូតដល់ដំណាច់ខែមិថុនាឬ រហូតដល់ អស់ពីស្តុកហើយមានកម្មវិធីផ្ដល់ជូនជាពិសេសផ្សេងទៀតដូចជាអាវយឺត និងបន្តោងសោមានកំណត់ អ្នកគាំទ្រអាចតាមដានបន្ថែមនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់វីតាល់ Vital Premium Water។
ជាងនេះទៅទៀត លោក ជុនហៀង ថាវសិទ្ធិ បានបង្ហាញពីលក្ខណៈពិសេសនៃរូបរាងកេសថ្មីរបស់ វីតាល់ ផងដែរ។ កេសថ្មីនេះផលិតទៅតាមបច្ចេកវិទ្យាទាន់សម័យជាងមុនដែលហៅថា Wrapped-around cartons ហើយជាកេសដំបូងគេបង្អស់ក្នុងវិស័យទឹកពិសានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្បកកេសថ្មីនេះមានលក្ខណៈកាន់តែទំនើប ប្រណិត រឹងមាំល្អ ធន់ និងថែមទាំងជួយរក្សា បរិស្ថានឱ្យបាន កាន់តែប្រសើរទៀតផងជាមួយការកាត់បន្ថយការប្រើប្រាស់ស្កុតប្លាស្ទិកជាដើម។
វត្តមានរបស់វីតាល់ក្នុងទីផ្សារកម្ពុជាតាំងពីដើមរហូតមក វីតាល់តែងតែទទួលបានភាពជោគជ័យខ្ពស់ទាំង ប្រជាប្រិយភាព ការទទួលស្គាល់នូវគុណភាព និងភាពច្នៃប្រឌិតពីអតិថិជនទូទាំងប្រទេស។ ក្នុងនោះផងដែរវីតាល់ក៏បានដើរតួយ៉ាងសំខាន់និងឈានមុខគេគ្រប់ជំហានក្នុងការចូលរួម លើកស្ទួយបរិស្ថានសង្គមជាច្រើនជាក់ស្តែងដូចជាយុទ្ធនាការដកសម្បកប្លាស្ទិកលើគម្របដបដើម្បីកាត់បន្ថយផ្លាស្ទិចក្នុងបរិស្ថាន ដែលបច្ចុប្បន្នត្រូវបានអនុវត្តតាមដោយក្រុមហ៊ុនដទៃទូទាំងប្រទេស។
លោកក៏បានសង្កត់ធ្ងន់ថា ការវិវត្តខ្លួនរបស់វីតាល់ ក៏នៅតែរក្សាគុណភាពក្នុងលំដាប់ខ្ពស់ដដែល មិនត្រឹមតែតាមស្តង់ដាជាតិប៉ុណ្ណោះទេតែយើងអនុវត្តតាមស្តង់ដាអន្តរជាតិ ហើយបន្ថែមពីលើនេះ វីតាល់ត្រូវបានផលិតឡើងដោយឧត្តមគតិជាតិ មនសិកា និងធ្វើដើម្បីសង្គមនិងប្រជាជាតិទាំងមូលហើយយើងសូមធានានូវអ្វីដែលយើងបានធ្វើ។
វីតាល់ប្តេជ្ញាថានឹងបន្តខិតខំប្រឹងប្រែងបង្កើតកម្មវិធីថ្មីៗនិងល្អៗជាច្រើនទៀតដើម្បីបម្រើប្រជាជន កម្ពុជា ឲ្យបានល្អបំផុត ហើយក៏ជាការតបស្នងទៅនឹងជំនឿចិត្តដែលប្រជាជនកម្ពុជាមានមកលើវីតាល់ «វីតាល់មោទ ន ភាព ផលិត ផលជាតិ»៕
Source: Kampuchea Thmey Daily
0 Comments