ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសន្តិសុខ យាមនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈធ្វើការឃាត់ខ្លួន និងបានហៅសមត្ថកិច្ចប៉ូលិសមូលដ្ឋានមកទទួលទៅចាត់ការតាមផ្លូវច្បាប់ ខណៈដែលជនសង្ស័យម្នាក់នេះ ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ។
អំពើល្មើសច្បាប់នេះ បានកើតឡើងកាលពីរាត្រីទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទី នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យមានឈ្មោះ នាម សំរឹទ្ធិ អាយុ២៧ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ។ វត្ថុតាងដកហូតមាន ទូរស័ព្ទសាំសុងមួយគ្រឿង អាយផែតមួយគ្រឿង កាបូបលុយមួយនិងលុយមួយចំនួនទៀត។
ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានសន្តិសុខពេទ្យព្រះកុសុមៈ ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាននាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments