Ad Code

ជប៉ុន ​រិះគន់​រុស្ស៊ី​ចំពោះ​ការ​ដាក់​ខ្សែកាប​ទៅ​កោះ​ដែល​មាន​ជម្លោះ



មន្ត្រី​ជប៉ុន​បាន​រិះគន់​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ចំពោះ​ផែនការ​របស់ខ្លួន​ក្នុង​ការដាក់​ខ្សែកាប​អុ​ប​ទិ​ក​ទៅកាន់​កោះ​ដែលមាន​ជម្លោះ​រវាង​ទីក្រុង​តូ​ក្យូ​និង​មូ​ស្គូ​ដោយ​ហៅ​ការសាងសង់​នេះ​ថា​ជា “​ភាព​អាម៉ាស់​” និង “​គ្មាន​មូលដ្ឋាន​ច្បាប់​”​។​

ចំណង​ទំនាក់ទំនង​រវាង​ជប៉ុន​និង​រុស្ស៊ី​បាន​តានតឹង​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ដោយសារ​កោះ​ចំនួន​បួន​ដែល​ត្រូវបាន​កាន់កាប់​ដោយ​សហភាពសូវៀត​នៅ​ចុងបញ្ចប់​នៃ​សង្គ្រាមលោកលើកទី​២​ប៉ុន្តែ​ត្រូវបាន​ទាមទារ​ដោយ​ក្រុង​តូ​ក្យូ​។​

ពួកគេ​ត្រូវបាន​គេ​ស្គាល់​នៅក្នុង​ប្រទេស​ជប៉ុន​ថា​ជា Northern Territories និង​នៅក្នុង​ប្រទេស​រុស្ស៊ី​ថា​ជា Southern Kurils​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Yoshihide Suga បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​វា​មិនអាច​ទទួលយក​បានទេ​ថា គម្រោង​បែបនេះ​កំពុង​ត្រូវបាន​អនុវត្ត​ក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​ដែល​គ្មាន​មូលដ្ឋាន​ច្បាប់​”​។​

ចំណែក​កាសែត​ជប៉ុន Sankei Shimbun បាន​រាយការណ៍​កាលពី​ចុង​សប្ដាហ៍​ថា រុស្ស៊ី​គ្រោង​នឹងដាក់​ខ្សែកាប​នៅ​ចន្លោះ​កោះ​ដែលមាន​ជម្លោះ​និង​កោះ​ប៉ាស៊ីហ្វិក Sakhalin របស់​ប្រទេស​រុស្ស៊ី​។​

កាសែត​នេះ​បាន​និយាយថា ទីក្រុង​មូ​ស្គូ​បាន​ជូនដំណឹង​ដល់​ក្រុង​តូ​ក្យូ​អំពី​គម្រោង​នេះ​ដែល​នឹងត្រូវ​អនុវត្ត​ដោយ​ក្រុមហ៊ុន​ចិន Huawei Technologies ។​

លោក Suga បាន​ថ្លែងថា “​យើង​បានដាក់​ការតវ៉ា​តាមផ្លូវ​ការទូត​ជាមួយ​រុស្ស៊ី​និង​ចិន​”​។ លោក​បាន​បន្ថែមថា ប្រទេស​ជប៉ុន​នឹង​ចរចា​ដោយ​អត់ធ្មត់​ជាមួយ​រុស្ស៊ី​។​

ជម្លោះ​លើ​កោះ​ទាំងនេះ​បាន​រារាំង​ប្រទេស​ទាំងពីរ​មិន​ឲ្យ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​មួយ​ដើម្បី​បញ្ចប់​ជា​ផ្លូវការ​នូវ​អរិភាព​សម័យ​សង្គ្រាម​។​

ដំណើរ​ទស្សនកិច្ច​មួយ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ទៅកាន់​ប្រទេស​រុស្ស៊ី​កាលពី​ខែ​មុន​គឺ​មិនមាន​ឥទ្ធិពល​លើ​បញ្ហា​នេះ​ទេ​៕ AFP

[caption id="attachment_926469" align="aligncenter" width="960"]  [/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu