ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ នឹងចូលរួមក្នុងការបង្ហាញនូវអគារថ្មីដ៏ធំមួយសម្រាប់ស្ថានទូតរបស់ទីក្រុងវ៉ាស៊ីនតោននៅកោះតៃវ៉ាន់ ដែលដំណើរនេះទំនងជា នឹងធ្វើឲ្យក្រុងប៉េកាំង មានកំហឹងជាមួយការព្រួយបារម្ភថា មន្ត្រីអាមេរិកជាន់ខ្ពស់ជាងនេះ អាចនឹងចូលរួម។
មានការសន្និដ្ឋានថា លោក John Bolton ដែលជាទីប្រឹក្សាសន្តិសុខជាតិអាមេរិករបស់លោក Donald Trump អាចចូលរួមក្នុងពិធីបង្ហាញនៅវិទ្យាស្ថានអាមេរិកតៃវ៉ាន់ (AIT) នៅថ្ងៃទី១២ខែមិថុនាដែលនឹងធ្វើឲ្យគាត់ក្លាយជាមន្ត្រីអាមេរិកជាន់ខ្ពស់បំផុតមួយរូបដែលនឹងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ចាប់តាំងពីឆ្នាំ១៩៧៩មកហើយទំនងជានឹងបង្កឲ្យមានកំហឹងពីប្រទេសចិន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍កាលពីសប្ដាហ៍មុនផងដែរថា អាចនឹងមានដំណើរទស្សនកិច្ចមួយរបស់សមាជិកម្នាក់នៃគណៈរដ្ឋមន្ត្រីរបស់លោក Trump គឺរដ្ឋមន្ត្រីក្រសួងសេវាសុខាភិបាលនិងមនុស្សលោក Alex Azar។
ប៉ុន្តែ AIT បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោកស្រី Marie Royce ជំនួយការក្រសួងការបរទេសទទួលបន្ទុកកិច្ចការអប់រំនិងវប្បធម៌គឺនឹងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ខែមិថុនាហើយនឹងចូលរួមពិធីនេះ។
គួរបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោនបានបោះបង់ចោលទំនាក់ទំនងការទូតជាផ្លូវការជាមួយក្រុងតៃប៉ិនៅក្នុងឆ្នាំ១៩៧៩ដើម្បីទទួលស្គាល់ទីក្រុងប៉េកាំងប៉ុន្តែវានៅតែជាសម្ព័ន្ធមិត្តដ៏មានអំណាចបំផុតនិងជាអ្នកផ្គត់ផ្គង់អាវុធកំពូលរបស់កោះមួយនេះ។
ចាប់តាំងពីពេលនោះមក ទំនាក់ទំនងតៃវ៉ាន់និងអាមេរិកត្រូវបានដោះស្រាយយ៉ាងម៉ត់ចត់និងមានកម្រិតទាបតាមរយៈ AIT ដើម្បីជៀសវាងការខឹងសម្បាពីប្រទេសចិន។
AIT បាននិយាយថា លោកស្រី Royce នឹងរៀបចំកិច្ចពិភាក្សាជាមួយអាជ្ញាធរតៃវ៉ាន់ស្តីពីភាពជាដៃគូជាច្រើននិងការដោះដូររវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់។
AIT ត្រូវបានកសាងឡើងក្នុងរយៈពេលប្រាំបួនឆ្នាំដោយចំណាយទឹកប្រាក់អស់២៥០លានដុល្លារ៕ AFP
[caption id="attachment_926479" align="aligncenter" width="960"] China's President Xi Jinping (L) and US President Donald Trump attend a welcome ceremony at the Great Hall of the People in Beijing on November 9, 2017. / AFP PHOTO / FRED DUFOUR (Photo credit should read FRED DUFOUR/AFP/Getty Images)[/caption]
Source: Kampuchea Thmey Daily
0 Comments