Ad Code

ផ្លូវ​ជាច្រើន​ខ្សែ​នៅ​ខេត្តកំពង់ចាម បាន​និង​កំពុង​ស្ថាបនា​យ៉ាង​មមាញឹក ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ



កំពង់ចាម ​៖ ក្រោម​ការយកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត ផ្លូវ​ជាច្រើន​ខ្សែ​នៅ​ខេត្តកំពង់ចាម បាន​និង​កំពុង​ស្ថាបនា​យ៉ាង​មមាញឹក​ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ស្រួល។

បើតាម​ការ​អោយដឹងពី​មន្ត្រី​ការិយាល័យ​សាធារណការ​និង​ដឹកជញ្ជូន ខេត្តកំពង់ចាម​បានអោយដឹងថា គិត​មកដល់​ថ្ងៃអាទិត្យ​៥​កើត​ខែ​បឋមាសាឍ ឆ្នាំច​សំរឹទ្ធិស័ក​
ពុទ្ធសករាជ ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ ផ្លូវ​ជាច្រើន​ខ្សែ​នៅ​ខេត្តកំពង់ចាម បាន​និង​កំពុង​ស្ថាបនា​យ៉ាង​មមាញឹក ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន​៖ ១ ការ​ស្ថាបនា​​ផ្លូវជាតិ​៧០​បេ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច តេ​ជោ ហ៊ុនសែន ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន បុរី ប៉េង​ហួត ចាក់​បានសម្រេច ២៧០០​ម៉ែត្រ ធ្វើ​បាត​រួច ដល់​វត្ត​អំពិល ឃុំ​ព្រែក​ដំបូក និង​បន្ត ឈូសឆាយ សំរួល ដល់​ឃុំ​ផ្ទះ​កណ្តាល គិត​ត្រឹម​ថ្ងៃនេះ។ ២ ផ្លូវ​ក្រួស​ក្រហម នៅ​ឃុំ​ទងត្រឡាច ធ្វើបាន ៣៤០០​ម៉ែត្រ​ដដែល ដោយសារ ភ្លៀង​ធ្វើ​មិន កើត។៣ ផ្លូវ​ក្រួស​ក្រហម នៅ​ឃុំ ជី​បាល អនុវត្ត​ដោយ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ប្រវែង ៦០០០​ម៉ែត្រ បានធ្វើ​បាត​រួច។ ៤ ផ្លូវ​កៅស៊ូ DBST នៅ​ឃុំ​ស្វាយ​ខ្សាច់​ភ្នំ​និង​ឃុំ​ព្រែក​ដំបូក ប្រវែង​៥០០០​ម៉ែត្រ ក្រុមហ៊ុន ឯកជន បានធ្វើ​បាត ចាក់​ដីស លើកកម្ពស់​ពង្រីក​ផ្លូវ ចាក់​កម្ទេច​ថ្ម កិន​បង្ហាប់ បាន​ប្រវែង ៥០០០​ម៉ែត្រ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu