Ad Code

CNC​បើក​”​កំពូល​អ្នក​ប្រដាល់​កណ្តាប់ដៃ​ដែក​ ISI Palm”​រដូវ​កាល​ទី​២



ក្រុមហ៊ុន​ISI PALM សហការ​ជាមួយ​ទូរទស្សន៍​CNC បាន​បើក​ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​“​កំពូល​អ្នក​ប្រដាល់​កណ្តាប់ដៃ​ដែក ISI Palm “ រដូវ​កាល​ទី​២ ទម្ងន់​៦៥​គីឡូក្រាម ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១០​ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ​តទៅ ។​

ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​១០​មិថុនា​២០១៨ បាន​ឲ្យ​ដឹងថា នេះ​គឺជា​ការចាប់ផ្តើម​ថ្មី​មួយទៀត ដែល​ស្ថានីយទូរទស្សន៍ CNC និង​ក្រុមហ៊ុន ISI ក្រោម​ការជួយជ្រោមជ្រែង​ដោយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​បង្កើត​កម្មវិធី​ប្រកួត​ជ្រើសរើស​ជើងឯក​ទំងន់​៦៥ គីឡូក្រាម ដោយមាន​កីឡាករ​ចំនួន​៨​នាក់ គឺ​ខ្មែរ​៤​នាក់ និង ថៃ​៤​នាក់​។

កីឡាករ​ខ្មែរ​៤​នាក់​នោះ មាន​មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ,​ជឹម ចិ​ត្រា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ , ឆៃ សា​រ៉ា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង ជា សំនៀង ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ។ ចំណែក​កីឡាករ​ថៃ​៤​នាក់​វិញ មាន​Phlay Noy Por.Pao In , Dinnapho Sor.Thayalak , Niv Vangchan Pakornsurin និង Kreang Krai Tor.Seilachai ។​

លោក ហួរ រតនៈ ដែលជា​ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន​CNC បាន​និយាយថា ដើម្បី​ជួយ​គ្នា​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ អោយ​កាន់តែ​មាន​ភាព​រីកចម្រើន ក៏ដូចជា​ពង្រីក​មុខមាត់​ថែមទៀត​លើ​ឆាក​អន្តរជាតិ ស្របតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​។ នេះ​គឺជា​កម្មវិធី​ជ្រើសរើស​ជើងឯក​និង​ពង្រឹងសមត្ថភាព​អ្នក​ប្រដាល់​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ដែល​យើង​បាន​សម្រិតសម្រាំង​យកមក​ធ្វើការ​ប្រកួត​។ លោក​បន្តថា CNC នឹងមិន​បញ្ឈប់​សកម្ម​ភាព​ត្រឹមនេះ​ទេ គឺ CNC​នឹងធ្វើ​ការអភិវឌ្ឍន៍​ទៅមុខ​បន្ថែមទៀត ក្នុងការ​បង្កើត​កម្មវិធី​ថ្មីៗ ពេញនិយម​អោយបាន​ច្រើន ដើម្បី​បំរើ​អារម្មណ៍​ទស្សនិកជន​អោយ​កាន់តែ​សំបូរបែប ។​
​លោក សុខ វិចិត្រ នាយក​ទីផ្សារ​និង​ផ្នែក​លក់​ក្រុមហ៊ុន ISI Palm បានអោយដឹងថា ការដែល​ក្រុមហ៊ុន​លោក​មក​រួមសហការ​ជាមួយ​CNC បើក​កម្មវិធី​ប្រដាល់ ISI Palm គឺ​ក្នុង​គោលបំណង​តែមួយគត់ គឺ​ចង់​ជួយ​ជ្រោមជ្រែង​និង​លើកកម្ពស់​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ឲ្យ​មានឈ្មោះ​បោះ​សម្លេង​បន្ថែមទៀត នៅលើ​ឆាក​អន្តរជាតិ ក៏​ដូច​ជួយ​អោយ​កីឡាករ​ប្រដាល់​គុន​ខ្មែរ កាន់តែ​មានការ​រីកចំរើន​ផ្នែក​ស្មារតី និង បង្កើន​ជីវភាព​មួយកម្រិត​ថែមទៀត តាមរយះ​ការ​បាន​ឡើង​ប្រកួត ហើយក៏​រួមចំណែក​ជួយ​ដល់​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ផងដែរ ។​

លោក សុខ វិចិត្រ បញ្ជាក់ទៀតថា អាយ អេស អាយ ផាម រួមសហការ ជាមួយ ស្ថានីយ៍ទូរទស្សន៍ CNC ផលិត​នូវ​កម្មវិធី​ប្រកួត​កីឡាប្រដាល់ "​ពានរង្វាន់​អន្តរជាតិ កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់ដៃ​ដែក ISI PALM " រដូវ​កាល​ទី​២ ដើម្បី​បន្ត​លើកស្ទួយ​និង អភិរក្ស​វិស័យ​កីឡាប្រដាល់​ក្បាច់​ខ្មែរ​បុរាណ ក៏ដូចជា​បំរើ​អារម្មណ៍​របស់​ទស្សនិកជន​ដែល​ស្នេហា​វិស័យ​កីឡាប្រដាល់​ផងដែរ​។​

កម្មវិធី​ប្រកួត​កីឡាប្រដាល់ "​ពានរង្វាន់​អន្តរជាតិ កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់ដៃ​ដែក ISI PALM" រដូវ​កាល​ទី​២ នឹង​ប្រព្រឹត្ត​ទៅជា​រៀងរាល់ថ្ងៃ​អាទិត្យ ចាប់ពី​វេលា​ម៉ោង​១១ រហូតដល់​ម៉ោង ១ និង ៣០​នាទី​រសៀល​តទៅ ដែលមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ CNC និង​Facebook ផ្លូវការ​របស់​ក្រុមហ៊ុន ISI STEEL ផងដែរ​។

លោក​ឧ​ត្ត​ម​សេនីយ៍​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​សំណូមពរ​ដល់​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម ត្រូវតែ​ខិតខំ​បំពេញការងារ​ឲ្យ​អស់ពី​សមត្ថភាព ត្រូវមាន​ភាព​សុច​រឹត​ក្នុង​ការងារ ព្រោះនេះ​ជា​ជាការ​ងារ​មួយ​ដែល​ទាំងអស់គ្នា សុទ្ធតែ​បាន​ទ​ទូល​ផលប្រយោជន៍។​ចំពោះ​កីឡាករ​វិញ ត្រូវ​ថែរក្សា​សុខភាព ហ្វឹកហាត់ អោយបាន​ល្អ ហើយក៏​ត្រូវ​ប្រកាន់​អត្ត​ចារឹក​ឲ្យ​បានល្អ​ផងដែរ ។​

កម្មវិធី​ប្រដាល់ “​កំពូល​អ្នក​ប្រដាល់​កណ្តាប់ដៃ​ដែក ISI Palm “​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​១០​មិថុនា​នេះ សម្រាប់​ការប្រកួត​ថ្ងៃ​ដំបូង​មាន​៥​គូ ដែលមាន​គូ​ខ្មែរ​និង​ខ្មែរ​ចំនួន​៣​គូ និង​គូ​ជម្រុះ​ពានរង្វាន់​អន្តរជាតិ កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់ដៃ​ដែក ISI PALM ខ្មែរ​-​ថៃ​ចំនួន​២​គូ។

នៅក្នុង​ការប្រកួត​គូ​ជម្រុះ​ពានរង្វាន់​ពីរ​គូ​នោះ ជឹម ចិ​ត្រា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Dinnapho Sor.Thayalak ក្នុង​ទឹក​ទី​៣។ ចំពោះ​មួយគូ​ទៀត មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Phlay Noy Por.Pao In អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៣៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu