Ad Code

គ្រឿងញៀន​៣​ដុំ​ប្រមាណ​៣​គីឡូ​ និង​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់ ​ត្រូវ​បាន​ចាប់ខ្លួន(Update)



ស្ទឹងត្រែង ​៖ ​កម្លាំង​ការិយាល័យ​(​ក​៩)​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​សហការ​ជាមួយ​ប៉ូលិស​(BLO)​ច្រកទ្វារ​អន្តជាតិ​ត្រពាំង​ក្រៀល​ចាប់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ រួម​ជា​មួយ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​៣​កញ្ចប់​ធំ​ថ្លឹង​ទាំង​សំបក​ស្មើ​៣១៧៣,២​ក្រាម​នាំចូល​ពី​ប្រទេស​ឡាវ​មក​ទឹកដី​ខេត្តស្ទឹងត្រែង​នៃ​ប្រទេស​កម្ពុជា​។



​ករណី​បង្ក្រាប​គ្រឿងញៀន​និង​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល​ ថ្ងៃទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ស្ពាន​ទី​២​ ភូមិ​អូរ​សាយ ឃុំ​អូរ​ស្វាយ​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនជាតិ​ឡាវ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​មានឈ្មោះ​ថង លូន​ប៉ា​សឺត​ ភេទប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ប៉ា​សេ ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។



​សមត្ថកិច្ច​បន្ត​ទៀត​ថា ​ស្ថិត​ក្រោម​ការស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​និង​ទទួលបាន​ព័ត៌មាន​ស្តីពី​សកម្មភាពរ​បស់ជនស​ង្ស័​យ​ជនជាតិ​ឡាវ​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​ធំ​។

សមត្ថកិច្ច​បន្ត​ថា ​ក្រោយ​ឃាត់ខ្លួន​បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​ធ្វើការ​ការសាកសួរ​។​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ​គ្រឿងញៀន​នេះ​ត្រូវ​បាន​គេ​ជួល​ខ្លួន​តែប៉ុណ្ណោះ​។



គ្រឿងញៀន​ត្រូវ​បាន​ធ្វើតេស្ត​បឋម​ចំពោះមុខ​ជ​នស​ង្ស័​យ​និង​មានការ​ចូលរួម​ពី​លោក​ចៅក្រម​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ផងដែរ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​វត្ថុតាង​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu