Ad Code

អ្នកស្លាប់​ដោយសារ​ទឹកជំនន់​នៅ​វៀតណាម​កើន​ដល់​២៧​នាក់​ខណៈ​មានការ​ព្យាករណ៍​ថា ភ្លៀង​នឹង​ធ្លាក់​បន្តទៀត​



អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយថា ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​និង​ការបាក់​ដី​ដែល​បណ្តាលមកពី​ព្យុះ​ត្រូពិក Son Tinh បាន​កើន​ឡើងដល់​២៧​នាក់​ហើយ​កាលពី​ថ្ងៃ​អង្គារ​ខណៈដែល​មនុស្ស​៧​នាក់​ទៀត​នៅតែ​កំពុង​បាត់​ខ្លួន​នៅឡើយ​។​

វៀតណាម​គឺជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​និង​ទឹកជំនន់​ធ្ងន់ធ្ងរ​ណាស់​ខណៈ​មនុស្ស​ចំនួន​៣៨៩​នាក់​បាន​ស្លាប់​កាលពី​ឆ្នាំមុន​នៅក្នុង​គ្រោះមហន្តរាយធម្មជាតិ​ដូចជា​ទឹកជំនន់​និង​ការបាក់​ដី​ជាដើម​។​

ថ្វីបើ​ព្យុះ​ត្រូ​ពិ​ក Son Tinh បាន​ចុះខ្សោយ​នៅពេលដែល​វា​ទៅដល់​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍​មុន​ក៏ដោយ​ប៉ុន្តែ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​និង​ការបាក់​ដី​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ប្រទេស​វៀតណាម​ភាគ​ខាងជើង​។​

តំបន់​ខ្លះ​នៅ​ជាយក្រុង​ហាណូយ​នៅតែ​លិចលង់​នៅឡើយ​។​
​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខេត្ត Yen Bai ដែលជា​តំបន់​ជួរ​ភ្នំ​ដាច់ស្រយាល​គឺ​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយសារ​ទឹកជំនន់​និង​ការបាក់​ដី​ថ្មីៗ​នេះ​ដោយមាន​មនុស្ស​ចំនួន​១៣​នាក់​បាន​ស្លាប់​, ១៨​នាក់​រងរបួស​និង​៤​នាក់​កំពុង​បាត់​ខ្លួន​។​

ទីភ្នាក់ងារ​នេះ​បាន​និយាយថា ទឹកជំនន់​និង​ការបាក់​ដី​ក៏បាន​បំផ្លិចបំផ្លាញ​និង​លិចលង់​ផ្ទះ​ជាង ១២,០០០​ខ្នង ផ្ទៃដី​ជាង​៩០,០០០​ហិកតា​ដែល​ភាគច្រើន​ជា​ដីស្រែ​ចម្ការ​និង​បាន​កាត់ផ្តាច់​ចរាចរ​ទៅកាន់​ផ្នែក​មួយចំនួន​នៃ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​ផងដែរ​។​

កាលពី​ខែ​មុន ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​ភ្លាមៗ​និង​ការបាក់​ដី​ដែល​បានសម្លាប់​មនុស្ស​ចំនួន​២៤​នាក់​នៅតាម​ខេត្ត​ដាច់ស្រយាល​ភាគ​ខាងជើង Lai Chau និង Ha Giang ។​

ទីភ្នាក់ងារ​នេះ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​និង​ប្រជាជនមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ទឹកជំនន់​និង​ការបាក់​ដី​បន្ថែមទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

យោងតាម​មជ្ឈមណ្ឌល​ឧតុនិយម​ជាតិ​បាន​ព្យាករណ៍​ថា ភ្លៀង​ធ្លាក់​ខ្លាំង​នឹង​បន្ត​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ​រហូតដល់​ដើមខែ​សីហា​៕ REUTERS



[caption id="attachment_951962" align="alignnone" width="960"] ​[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu