ណូវ៉ែលហ្សេឡង់ ៖ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅប្រទេសណូវ៉ែលហ្សេឡង់ជាច្រើនរយនាក់ បានប្រារព្ធធ្វើពិធីអបអរសាទរខួបលើកទី៦៧ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។
កម្មវិធីអបអរសាទរខួបកំណើតបក្សទី៦៧នេះ ត្រូវបានរៀបចំឡើងដោយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលីណូវ៉ែលហ្សេឡង់ សហការជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការសាខាបក្ស និងក្រុមការងារយុវជនបក្ស នៅតាមទីក្រុងសំខាន់ៗទាំងអស់របស់ប្រទេសណូវ៉ែលហ្សេឡង់ ចំនួន៥រួមមាន៖ Hamilton ធ្វើនៅថ្ងៃទី២២មិថុនា, Auckland ធ្វើនៅថ្ងៃទី២៣មិថុនា, Wellington ធ្វើនៅថ្ងៃទី២៤មិថុនា, Pelmeston north ធ្វើនៅថ្ងៃទី២៥មិថុនា and Christchurchធ្វើនៅថ្ងៃទី២៦មិថុនា ដោយមានការចូលរួមដឹកនាំដោយឯកឧត្តម កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ឯកឧត្តម គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែ់លហ្សេឡង់ និងមានការចូលរួមពីក្រុមការងារសំខាន់ៗជាច្រើនរូបទៀត ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាគណបក្សរាប់រយនាក់ផងដែរ។
ក្នុងឱកាសនោះ សមាជិក សមាជិការគណបក្សប្រជាជននៅប្រទេសណូវ៉ែលហ្សេឡង់ទាំងអស់ បានអំពាវនាវអោយបងប្អូនក្រុមគ្រួសារដែលកំពុងរស់នៅប្រទេសកម្ពុជាចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនលំដាប់លេខរៀងទី២០ អោយបានគ្រប់ៗគ្នា៕
Source: Kampuchea Thmey Daily
0 Comments