Ad Code

លោក​ឃួ​ង ស្រេង​ ​ ​ស្នើ​អោយ​សមាជិក​ គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​ប្រែក្លាយ ទៅជា​សន្លឹកឆ្នោត​មួយ​សន្លឹក​នៅពេល​បោះឆ្នោត



ភ្នំពេញ​ ៖ លោក​ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ​និង​ជា​អនុប្រធាន គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​សូម​អោយ​សមាជិក គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ប្រែក្លាយ ទៅជា​សន្លឹកឆ្នោត​មួយ​សន្លឹក​នៅពេល​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាងមុខនេះ​។​

ការស្នើ​សូម​របស់​លោក​ឃួ​ង ស្រេង​បែបនេះ​ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​១ ​ខែកក្កដា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​ថ្មី​ចំនួន​២៦១១​នាក់​នៅ​ភោជនីយ​ដ្ឋា​ពិភពថ្មី ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសា​ស​ន៍​លើកឡើងថា សមាជិក​ថ្មី​មកពី​អតីត​សមាជិក​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥១​នាក់​បាន​ចូលមក​រួមរស់​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងចំណោម សមាជិក​ថ្មី​ចំនួន​២៦១១​នាក់​នៅ​ខណ្ឌ ដូនពេញ​។​

លោក​មាន​ប្រសា​ស​ន៍​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គណបក្ស​ស្នូល​ក្នុងការ​ដឹកនាំ​ប្រទេស​ប្រកបដោយ​ការ​អភិវឌ្ឍ​​​រីកចំរើន​គ្រប់​វិស័យ។

គណបក្ស​បាន​កសាង​ស្នាដៃ​ធំៗ​ជា​ច្រើន​ជូន​ជាតិ​មាតុភូមិ ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល មាន​ការ​អភិវឌ្ឍ​​​រីកចម្រើន​គ្រប់​វិស័យ។

លោក​ឃួ​ង ស្រេង​បញ្ជាក់ទៀតថា កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ​នៅ​ឆ្នាំ​១៩៩៨ ធ្វើអោយ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​​​រីកចម្រើន មាន​សន្តិភាព និង​បាន​បង្កើត​នូវ​សមិទ្ធផល​ជាច្រើន​ទៀត​។ ទាំងនេះ​សមិទ្ធផល​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដោយ​សម្តេច​ជា​ស្ថាបនិក​សន្តិភាព​និង​ការ​អភិវឌ្ឍ​​ ដែល​យើង​ត្រូវ​ការពារ​វីរជន​នេះ ដើម្បី​បន្ត​ការដឹកនាំ​ប្រទេស​អោយ​មាន​ការ​រីកចម្រើន​បន្តទៀត​។​

លោក​បន្តថា សម្តេច​តេ​ជោ បាន​ចុះ​ជួប​កម្មករ កម្មការិនី នៅតាម​បណ្តា​រោងចក្រ សហគ្រាស តាម​រាជធានី​ខេត្ត និង​បាន​ដោះស្រាយ​ពី​កង្វល់​របស់​កម្មករ កម្មការិនី។ យើង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី២៩​ ខែកក្កដា​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

សមិទ្ធផល​កើតចេញពី​រាជរដ្ឋាភិបាល និង​ការចូលរួម​ពី​សមាជិក​គណបក្ស​និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។​

ជាមួយគ្នា​នោះដែរ​លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិការ​កណ្តាល ​និង​ជា​អនុប្រធាន គណៈកម្មាធិការ​កណ្តាល​គណបក្ស​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រៀម​ឯកសារ​ដូចជា​អត្តសញ្ញាណប័ណ្ណ​ព័ត៌មាន ការិយាល័យ​បោះឆ្នោត ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​គាំទ្រ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេស​មានការ​អភិវឌ្ឍ​​​កាន់​ទេ​រីកចម្រើន និង​ប្រែក្លាយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​សន្លឹកឆ្នោត​១​សន្លឹក​។​

លោក​ហែម អាន ប្រធាន​គណៈកម្មការ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ខណ្ឌដូនពេញ មាន​ប្រសា​ស​ន៍​ឲ្យ​ដឹងថា ខណ្ឌដូនពេញ​មាន​១១​សង្កាត់ ​និង​មាន​សាខា​បក្ស​១៥ សមាជិក​បក្ស​ថ្មី​មាន​ចំនួន​២៦១១​នាក់ យុវជន​៩២៧​នាក់ ​​បានធ្វើ​សៀវភៅ​គ្រួសារ​បក្ស​ជាង​៧០០០​គ្រួសារ ស្មើ ៦៩,៣៥%​។​

សកម្មជន​សង្កេត​៣០០០​នាក់​ស្មើ​១៨​មណ្ឌល​ស្មើ​១៥០​ការិយាល័យ ផ្តល់​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​ដល់​ប្រជាជន ដែល​នឹង​បញ្ចប់​ការចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​នៅ​ថ្ងៃទី​៥​ខែកក្កដា និង​បាន​ត្រៀម ហែ​គណបក្ស​ពេល​យុទ្ធនាការ​ឃោសនា​ចំនួន​៤​លើក ២១​ថ្ងៃ ពីថ្ងៃ​ទី​៧-២៧​ខែកក្កដា​ឆ្នាំ​២០១៨៕​

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu