កំពង់ចាម ៖ គ្រោះថ្នាក់ចរាចរ បណ្តាលអោយមនុស្សម្នាក់ ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ បង្កដោយអ្នកបើកម៉ូតូ ជិះទៅបុករថយន្តដែលខូចឈប់ស្ងៀម កាលពីនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០១និង២០នាទីនៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចមុខផ្ទះឈ្មោះលីម ស្ថិតក្នុងភូមិអូរដា ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។
ប៉ូលិសបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ កើតឡើងរវាងម៉ូតូម៉ាកហុងដាស៊េរី២០១៥ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1L.7621 បើកបរដោយឈ្មោះធារ៉ា(ហៅម៉េន) ភេទប្រុស អាយុ៣២ឆ្នាំមានទីលំនៅភូមិបឹងស្នាយ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បើកក្នុងទិសដៅពី កើតមកលិច ហើយបានបុកពីក្រោយរថយន្ដ ម៉ាកហ៊ិនដាយ ពណ៌ខៀវ ពាក់ ស្លាកលេខភ្នំពេញ3A-2259អ្នកបើកបរឈ្មោះ ហៃក្រឹម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា រថយន្តខាងលើខូចដាច់កង់ក្រោយឈប់នៅលើចិញ្ចើម(ដើម្បីផ្លាស់កង់) ដោយបានបើកភ្លើងសញ្ញា ប្រាប់ដំណឹងដែរ តែអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព និងប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។
ប៉ូលិសបានបញ្ជាក់ថា ករណីនេះបណ្ដាលអោយស្លាប់ អ្នកបើកបរម៉ីតូនៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។
ប៉ូលិសបានបន្តថា ជំនាញយើងបានសហការជាមួយជំនាញបច្ចេកទេសត្រួតពិនិត្យសាកសពរួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments