Ad Code

ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន សំណេះសំណាល​ជាមួយ​អត្តពលិក និង​កីឡាករ កីឡាការិនី​ជាង ៧០ នាក់ ដែល​ត្រូវ​ចេញទៅ​ប្រកួត Asian Games នៅ​ឥណ្ឌូនេស៊ី



ភ្នំពេញ ​៖​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃទី​០៦ ខែសីហា នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អត្តពលិក កីឡាករ កីឡាការិនី គ្រូ​បង្វឹក រួម​នឹង​ប្រតិភូ​កីឡា​សរុប​ជាង ៧០ នាក់ ដែល​ត្រូវ​ចេញទៅ​ចូលរួម​ប្រកួត​កីឡា Asain Games នៅ​ប្រទេស ឥណ្ឌូនេស៊ី។

ប្រតិភូ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ដែល​ត្រៀម ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃនេះ មាន​ជាង ៧០ នាក់​ លើ​១៣ ប្រភេទ​កីឡា ដែល​ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សម្រិតសម្រាំង​ត្រៀម​បញ្ជូន​ទៅ​ប្រកួត​កីឡា Asian Games លើក​ទី​១៨ នៅ​ឥណ្ឌូនេស៊ី ចាប់ពី​ថ្ងៃទី​១៨ ខែសីហា រហូតដល់​ថ្ងៃទី​០២ ខែកញ្ញា​ខាងមុខ​។ ប្រភេទ​កីឡា​ដែល​កម្ពុជា​ចូលរួម​ប្រកួត​នេះ មានដូចជា​កីឡាអត្តពលកម្ម ហែល​ទឹក តេ​ក្វាន់​ដូ យូ​ដូ ចំបាប់ គុន​ដាវ ម៉ូតូ​ទឹក ជឺ​ជិត​ស៊ូ សូ​ហ្វ​តេ​ន្នី​ស កាយសម្ព័ន្ធ ទូក​កា​នូ កា​រ៉ា​តេ​ដូ និង​កីឡា​ទូកក្ដោង​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu