ភ្នំពេញ ៖ ក្រសួងធនធានទឹក បានជូនដំណឹង បន្ថែមពីស្ថានភាពទឹកទន្លេមេគង្គលើ នៅខេត្ត ស្ទឹងត្រែង ក្រចេះ និងកំពង់ចាម ចាប់ផ្តើម ស្រកជាបណ្តើរៗហើយ ចាប់ពីថ្ងៃស្អែកទី៣ សីហាទៅ ប៉ុន្តែទឹក បានហក់ឡើងវិញនៅទន្លេមេគង្គក្រោម។
ក្រសួងធនធានទឹកនៅថ្ងៃទី២ ខែសីហានេះ បានជូនដំណឹង បន្ថែមពីស្ថានភាពទឹកទន្លេមេគង្គលើ ដោយក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃស្អែកទី៣ ទៅ ស្ថានភាពទឹកទន្លេមេគង្គ លើ មាន នៅខេត្ត ស្ទឹង ត្រែង ក្រចេះ និងកំពង់ចាមនឹង ចាប់ផ្តើម ស្រកជាបណ្តើរៗហើយ។ ដោយទន្លេមេគង្គ ស្ទឹង ត្រែង ទឹកអាច ស្រក មកនៅ ក្នុងកម្ពស់ ១០ . ៥៣ ម៉ែត្រ ។ ទន្លេមេគង្គ ក្រចេះ ទឹកអាច ស្រក មកនៅ ក្នុងកម្ពស់ ២១ . ៦៥ ម៉ែត្រ ។ រីឯ ទន្លេមេគង្គ កំពង់ចាម ទឹកអាចឡើងបន្តិច បន្ថែម តែនៅថ្ងៃទី៤ សីហា និងចាប់ផ្តើមស្រកវិញ។
ក្រសួងបញ្ជាក់ថា ទឹកនៅទន្លេមេគង្គលើចាប់ផ្តើម ស្រក តែនៅទន្លេមេគង្គក្រោម ចាប់ផ្តើម ឡើង សន្សឹមៗ ក្នុងរយៈពេល ១ ២ ថ្ងៃបន្ថែមទៀត។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី៣០កក្កដា ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង បន្ថែម ពី ស្ថានភាពទឹក ជំនន់នៅតាមទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា អាចបន្តកើនឡើង ២-៣ ថ្ងៃ បន្ថែមទៀត។ ក្រសួង ធនធានទឹក និង ឧតុនិយម បានប្រកាសថា គិត ត្រឹម ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ ទឹកទន្លេ មេគង្គ ក្នុង ខេត្តក្រចេះ និង ខេត្តកំពង់ចាម បាន ហក់ ឡើង ជិត ដល់ ចំណុច ប្រកាសអាសន្ន ហើយ ទឹកទន្លេ មេគង្គ ក៏ នឹង បន្ត ឡើង រហូតដល់ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨។
ក្រសួង ធនធានទឹក និង ឧតុនិយម លើក ឡើងថា បន្ទាប់ពី បានធ្វើ ការតាមដាន ព្យាករណ៍ លើ ស្ថានភាព អាកាសធាតុ និង ស្ថានភាព ទឹកជំនន់ ទន្លេមេគង្គ លើ រួចមក ក្រសួង ធនធានទឹក និង ឧតុនិយម សូម ជម្រាប ជូនដំណឹង ដល់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរ ដែនដី និង សាធារណជន មេត្តា ជ្រាបថា ដោយសារ មានការ ធ្លាក់ភ្លៀង ជា បន្តបន្ទាប់ ក្នុង កម្រិត ពី មធ្យម ទៅ ច្រើន នៅក្នុង តំបន់ អាង ទន្លេមេគង្គ ក្នុងប្រទេស ថៃ និង ប្រទេស ឡាវ បាន បង្ក ឲ្យ ទឹកទន្លេ មេគង្គ ក្នុងប្រទេស កម្ពុជា បន្ត កើនឡើង ២-៣ ថ្ងៃ បន្ថែមទៀត ។
ជាមួយគ្នានេះ ក្រសួង ធនធានទឹក និង ឧតុនិយម ក៏បាន លើកឡើងថា យោង លើ ស្ថានភាព ទឹក ដូច បាន ព្យាករ និង ជម្រាបជូន ខាងលើ សូម ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរ ដែនដី និង សាធារណជន មេត្តា ជ្រាប ជា ព័ត៌មាន និង បង្កើន ការប្រុងប្រយ័ត្ន ខ្ពស់ ដើម្បី ជៀសវាង នូវ គ្រោះថ្នាក់ ផ្សេងៗ ដែល អាច កើតមានឡើង ជាយថាហេតុ៕
Source: Kampuchea Thmey Daily
0 Comments