Ad Code

ស្ថានីយ​បូមទឹក​បុរី​១០០​ខ្នង ​នឹង​ស្ថាបនា​រួចរាល់​នៅ​ពាក់​កណ្ដាល​ ខែ​សីហា​២០១៨​នេះ​ ដើម្បី​បូមទឹក​រំដោះ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ



ភ្នំពេញ​ ៖ ​ការដ្ឋាន​ស្ថាបនា​ស្ថានីយ​បូមទឹក​បុរី​១០០​ខ្នង​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មកដល់ពេលនេះ ការដ្ឋាន​ទាំងមូល​បាន​ឈាន​ដល់​ការរៀបចំ​ម៉ូទ័រ​បូមទឹក​ហើយ។ បើ​តាម​ការ​រំពឹង​ទុក​ស្ថានីយ​បូមទឹក​នេះ​អាច​នឹង​ដំណើរការ​នៅ​ពាក់​កណ្ដាល​ខែ​សីហា ​ឆ្នាំ​២០១៨ ដើម្បី​បូមទឹក​រំដោះ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា ស្ថានីយ​បូមទឹក​១០០​ខ្នង​ឥឡូវនេះ ម៉ូទ័រ​ មួយ​គ្រឿង បាន​ដាក់​អោយ​ដំណើរការ​បូម​ជា​បណ្ដោះអាសន្ន​ហើយ។ មិន​យូរ​ទេ​ពោល​គឺ​នៅ​ថ្ងៃទី​១៥ សីហា ខែ​២០១៨​ខាងមុខនេះ​ នឹង​ដាក់​ឱ្យ​ដំណើរការ​ម៉ូទ័រ​ទាំង​អស់​តែម្តង ដើម្បី​បូមទឹក​រំដោះ​ការ​លិច​លង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ។

ការសាងសង់​ស្ថានីយ​បូមទឹក​ថ្មី​បុរី​១០០​ខ្នង​នេះ​គឺ ដើម្បី​ដោះស្រាយ​ទឹក​លិច​នៅ​តំបន់​បុរី​១០០​ខ្នង តំបន់​ចន្លោះ​ប៉ែក​ខាងជើង មហាវិថី​សហព័ន្ធ​រុស្ស៊ី ផ្លូវ​ហាណូយ ផ្លូវ​រថភ្លើង និង​ផ្លូវ​៥៩៨។

ស្ថានីយ​នេះ​នឹង មាន​សមត្ថភាព​បូមទឹក​ចេញ ​បាន​២,៧៨​ម៉ែត្រគូប​ក្នុង​១​វិនាទី ​ក្នុង​នោះ​រួមមាន​
size 0.6m x1 unit x 4000m3/h
size 0.5m x 2unit x 3000m3/h
(4000+3000×2)/60/60= 2.78m3/s។

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្ថាបនា​ស្ថានីយ​បូមទឹក​ថ្មី​ចំនួន​៤​កន្លែង គឺ​ស្ថានីយ​បូមទឹក​បឹងត្របែក ស្ថានីយ​បូមទឹក​ទួលគោក​ទី​១ ស្ថានីយ​បូមទឹក​ទួលគោក​ទី​២ និង​ស្ថានីយ​បូមទឹក​ព្រះ​ពន្លា ដែល​សុទ្ធ​តែ​មាន​សមត្ថភាព​បូម​ទឹក កើន​៣​ដង ធៀប​នឹង​សមត្ថភាព​បូមទឹក​ចាស់ ហើយ​ក្នុង​ឆ្នាំ​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សាងសង់​ស្ថានីយ​បូមទឹក ចំនួន​២​កន្លែង​ទៀត គឺ​ស្ថានីយ៍​បូមទឹក​បុរី​១០០​ខ្នង​នេះ និង​ស្ថានីយ​បូម​ទឹកលូ​៥៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu