សៀមរាប ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានឃាតកចូលទៅក្នុងផ្ទះ រួចអារកដោយកាំបិតប៉័ងតោបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម រួចរត់គេចខ្លួនបាត់។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២០និង២០នាទី ថ្ងៃទី០៥ ខែសីហាឆ្នាំ២០១៨ ស្ថិតនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។
ប្រភពបានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះឈិត ខ្វាន់ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។ ជនរងគ្រោះរស់នៅម្នាក់ឯង ព្រោះប្រពន្ធ និងកូនទៅធ្វើកម្មករនៅប្រទេសថៃ។
ប្រភពបន្តថា ជនល្មើស អាចជាអ្នកនៅជិតខាងគ្នា ហើយដំណើរសាច់រឿងទំនាស់អាចបណ្តាលមកពីផឹកស្រាស្រវឹងទាស់ពាក្យសម្តីគ្នា។
សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្ម ដ៏សាហាវនៅស្រុកសូទ្រនិគមនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments