Ad Code

ពលករ​ខ្មែរ​ម្នាក់ និង​ថៃ​ម្នាក់ ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍



ប្រទេស​ថៃ ៖ ជនជាតិ​ថៃ​ម្នាក់ បាន​ស្លាប់​យ៉ាង​វេទនា​ជាទីបំផុត ដោយសារតែ​ដាច់ កជើង​ស្តាំ​ម្ខាង ឯ​ពលករ​ខ្មែរ​ម្នាក់ ក៏ត្រូវ​បាន​ស្លាប់​ដែរ នៅក្នុង​ហេតុការណ៍ នៃ​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅក្នុង​ប្រទេស​ថៃ ខណៈដែល​ភាគី​ម៉ូតូ​ដែលជា​ជនជាតិ​ថៃ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ទៅបុក​យ៉ាង​ពេញទំហឹង ជាមួយនឹង​ពលករ​ខ្មែរ ដែល​កំពុង​ជិះ​កង់​មិនដឹង​ខ្លួន។

​យោងតាម​របាយការណ៍​ដែល​យើង​ទទួលបាន​ពី​ភាគី​ថៃ​បានអោយដឹងថា ករណី​គ្រោះថ្នាក់ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១១ និង ៤៥ នាទី យប់ ថ្ងៃទី​៤ ខែសីហា​ ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវ សុខ​សុវត្ថិ ទល់មុខ​មន្ទីរពេទ្យ ប៉ៅឡូ ព្រះ​ប្រាក់​ដែង ក្នុង​ឃុំ​ប៉ាក​ខ្លង បាង​ប្លា​កុ​ត ស្រុក​ព្រះ​សមុទ្រ​ចេ​តី​យ៍ ខេត្ត​សមុទ្រ​ប្រា​កាន ប្រទេស​ថៃ។

របាយការណ៍​មិនបាន​បញ្ជាក់ថា ការធ្វើដំណើរ​របស់​ភា​គី​ទាំងពីរ ក្នុងទិសដៅ​ពី​ណា​ទៅណា​នោះ​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា នៅ​កន្លែងកើតហេតុ​គែមាន​ពលករ​ខ្មែរ​ម្នាក់ ដែល​ជិះ​កង់ បាន​ដេកស្លាប់​នៅ​កណ្តាល​ទ្រូងផ្លូវ ដែល​គេ​នោះ​មានឈ្មោះ ពេជ្រ ស៊ីណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ។

នៅ​ចម្ងាយ​ប្រមាណ​ជា ១០០ ម៉ែត្រ គេ​​សង្កេតឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក យ៉ាម៉ាហា R3 រមូរ​ជាប់​ជាមួយនឹង​កង់​មួយគ្រឿង ដោយ​នៅក្បែរ​នោះ​មាន​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ វ៉ន វុ​ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រងរបួស​ធ្ងន់ ដោយ​ដាច់ ក ជើង​ស្តាំ​ម្ខាង ដោយ​ភ្លាមៗ​នោះដែរ សមត្ថកិច្ច​បាន​បញ្ជូន​ចូលទៅក្នុង​មន្ទីរពេទ្យ​ដែល​នៅក្បែរ ប៉ុន្តែ​គេ​ក៏បាន​ស្លាប់​នៅពេល​នោះដែរ ដែល​គេ​បាន​សន្និដ្ឋានថា អាច​បណ្តាលមកពី​ការបើកបរ​លឿន​ហួសកំណត់។

បច្ចុប្បន្ន​សព​ពលករ​ខ្មែរ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវរកសាច់​ញាតិ ដើម្បី​បញ្ជូន​ទៅកាន់​ស្រុកកំណើត​វិញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu