ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា អាស៊ានមានសមាជិកចាស់ មានសមាជិកថ្មី មានអ្នកមាន និងមានអ្នកមិនសូវមាន ហើយកម្ពុជា ជាកូនពៅគេ ជាសមាជិកទី១០ ឥឡូវកំពុងពពោះ អាចនឹងបានកូនទី១១ គឺ ទីម័រឡេសតេ ប៉ុន្តែទីម័រឡេសតេកំពុងពពោះ មិនទាន់គ្រប់ខែ គឺមិនទាន់គ្រប់លក្ខណៈ គេកំពុងពិនិត្យថា តើទីម័រអាចចូលជាសមាជិកអាស៊ាននៅពេលណាបាន ហើយតើលក្ខណៈគ្រប់គ្រាន់ហើយឬនៅ។
ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនេះ នៅក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់និស្សិតជ័យលាភីថ្នាក់ជាតិ ដែលបានចូលរួមប្រកួតប្រជែងការយល់ដឹងអំពីអាស៊ានឆ្នាំ២០១៨ កាលពី ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments