Ad Code

ចាប់ខ្លួន​ឃាតក​ដៃ​ឆៅ​ ដែល​បាន​យក​កាំបិត​បុ័ងតោ​អារ.ក​សម្លាប់​បុរស​វ័យ​ចំណាស់​នៅ​ស្រុក​សូទ្រនិគម



សៀមរាប ​៖ ​កម្លាំង​នគរបាល​ខេត្តសៀមរាប​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ដោយមាន​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ខេត្ត​ទាំង​២ ទើប​អាច​ចាប់​ឃាតក​ដៃ​ឆៅ​ ដែល​បាន​យក​កាំបិត​បុ័ងតោ​អារ.ក​សម្លាប់​បុរស​វ័យ​ចំណាស់​នៅ​ស្រុក​សូទ្រនិគម​។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ ធ្វើឡើង​នៅវេលា​ម៉ោង​១៦​និង​៣០​នាទី​ ថ្ងៃទី​០៦​ខែសីហា​ ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ភូមិ​គុត​តា​សត ឃុំ​គុត​តា​សត ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។



លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ច​ន្តា​រ៉េត ស្នងការ​រង ទទួល​ផែន​កណ្តាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​កើតហេតុ​លោក​បាន​ប្រជុំ​កម្លាំង​នគរបាល​ជំនាញ​ចេញ​ប្រតិបត្តិការ​ភ្លាមៗ​។​ ក្នុង​នោះ​មាន​កម្លាំង​សហការ​រួមមាន​កម្លាំង​នគរបាល​ស្រុក​សូទ្រនិគម​, នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ នគរបាល​សន្តិសុខ​ផ្ទៃក្នុង​,​នគរបាល​ខេត្តបន្ទាយមានជ័យ​និង​ដោយមាន​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ខេត្ត​ទាំង​២ ទើប​អាច​ចាប់​ឃាត​កដៃ​ឆៅ​ ដែល​បាន​យក​កាំបិត​បុ័ងតោ​អារ.ក​សម្លាប់​បុរស​វ័យ​ចំណាស់​នៅ​ស្រុក​សូទ្រនិគម នេះ​បាន​ដោយ​ជោគជ័យ​។



លោក​បន្តថា ​ជនសង្ស័យ​យើង​ចាប់បាន​នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​ ថ្ងៃទី​០៦ ​ខែសីហា ឆ្នាំ២០១៨ ស្ថិត​ក្នុង​ភូមិ​គុត​តា​សត ឃុំ​គុត​តា​សត​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោក​បន្ត​ថា ​ជនសង្ស័យ ឈ្មោះ​អ៊ុច ចាន់ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ ជនរងគ្រោះ។

សូម​រម្លឹក​ថា ​កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​យប់ ថ្ងៃអាទិត្យ​ទី​០៥ ខែ​សីហា ​ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ​​មាន​ករណី​បុរស​ម្នាក់ ត្រូវ​បាន​គេ​ អារ.ក​សម្លាប់ ដោយ​ប្រើ​​កាំបិតប៉័ងតោ។ ជនរងគ្រោះ ឈ្មោះ​ឈិ​ត ខ្វាន់ ភេទប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ខេត្តសៀមរាប​នាំ​ខ្លួន​យក​មក​សួរ​នាំ​នៅ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu