Ad Code

បន្ទាប់ពី​ថៅកែ​ចង.ក​ស្លាប់ ​កម្មករ​ធ្វើ​កូដកម្ម​បិទផ្លូវ​បេតុង​ឲ្យ​រដ្ឋអំណាច​ជួយ​រក​ដំណោះស្រាយ



ភ្នំពេញ ៖ កម្មករ​សិប្បកម្ម​កាត់ដេរ​សំលៀក​បំពាក់​ជាង​២០០​នាក់​ ដែល​ថៅកែ​ទើប​ធ្វើអត្តឃាត​ ដោយចង.ក​សម្លាប់​ខ្លួន ​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​បិទផ្លូវ​បេតុង​មុខ​រោងចក្រ​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​ និង ​ប្រាក់​បំណាច់​ផ្សេងៗ​តាមច្បាប់​ការងារ​ ក្រោយពី​សិប្បកម្ម​មួយ​នេះ​ត្រូវ​បាន​បិទទ្វារ​លែង​ដំណើរការ​ជាច្រើន​ថ្ងៃ​មក​នោះ​។

ក្រុម​កម្មករ​បាន​នាំ​គ្នា​ប្រមូលផ្ដុំ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​៦​ ខែសីហា ឆ្នាំ២០១៨ ​នៅ​ចំណុច​មុខ​សិប្បកម្ម​«JU LI» ស្ថិតនៅ​ក្នុងភូមិ​ចំការឪឡឹក​សង្កាត់​កាកាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។



ក្រុម​កម្មករ​បាន​និយាយ​ថា សិប្បកម្ម​មួយ​នេះ​ ត្រូវ​បាន​បិទទ្វារ​មួយ​រយៈ​មក​ហើយ​ដោយសារ​តែ​គ្មាន​អ្នកគ្រប់គ្រង ​ព្រោះ​ថៅកែ​បាន​ស្លាប់​ទាំង​ប្ដី​និង​ប្រពន្ធ​ទៅ​ហើយ ដោយ​ប្រពន្ធ​ឈ្មោះ​LI FUZI​ជនជាតិ​ចិន អាយុ​៣៨​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​នៅ​ឯ​ប្រទេស​ចិន កាលពី​អំឡុង​ខែមិថុនា ឆ្នាំ២០១៨​។

ចំណែក​ប្ដី​ឈ្មោះ KOR JU អាយុ​៤៩​ឆ្នាំ​ ជា​ជនជាតិ​កូរ៉េ ក្រោយពេល​ប្រពន្ធ​ស្លាប់​ចោល​គាត់ ខូចចិត្ត​យ៉ាង​ខ្លាំង ​និង ​បាន​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ រហូតដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨​ ត្រូវ​បាន​កម្មករ​ប្រទះឃើញ​គាត់​ចង.ក​ស្លាប់ មាន​សភាព​ហើម​ស្អុយ​នៅ​លើ​ជាន់​ទី​២​ផ្ទះ​ជួល​លេខ​៦០៧​អា ផ្លូវ​លេខ​៦៨​កា​ភូមិ ចំការឪឡឹក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

កម្មករ​បាន​បន្ត​ទៀត​ថា បន្ទាប់មក​សិប្បកម្ម​ខាងលើ​ត្រូវ​បាន​បិទទ្វារ ចំណែក​កម្មករ​ជាង​២០០​នាក់​បាន​ស្វែង​រក​អ្នកទទួលខុសត្រូវ​លើ​ប្រាក់​ឈ្នួល​ និង ​ប្រាក់​អតីតភាព​ការងារ​ផ្សេងៗ ប៉ុន្តែ​អត់​មាន​ដំណោះស្រាយ​ឡើយ ​ដោយ​គ្មាន​អ្នក​ចេញមុខ​ដោះស្រាយ​បែបនេះ​ទើប​ឈានដល់​ធ្វើ​កូដកម្ម​នាំ​គ្នា​បិទផ្លូវ​មុខ​សិប្បកម្ម​តែម្ដង​ ដើម្បី​ព​ន្លឿ​ន​ការដោះស្រាយ។



ជា​ការ​ឆ្លើយតប​លោក​វង្ស សុវណ្ណ អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​សម្រាប់​ដោះស្រាយ​បាតុកម្ម​និង​កូដកម្ម​នៃ​ក្រសួង​ការងារ​បាន​សំណូមពរ​សុំ​ឲ្យ​កម្មករ​ស្ងៀមស្ងាត់ ដោយ​លោក​បាន​បញ្ជាក់ថា​ ក្រុមការងារ​របស់លោក​បាន​ខិតខំ​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ធ្វើការ​ជូន​ហើយ​។ ដោយពេល​នេះ​កំពុង​រៀបចំ​ឯកសារ​ដាក់​ជូន​រាជរដ្ឋាភិបាល​និង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ដើម្បី​ស្នើ​សុំ​ថវិកា​បុរេប្បទាន​នេះ​ហើយ​។

ទន្ទឹម​នឹង​នោះ​ដែរ​ លោក​អគ្គលេខាធិការ​រង​បាន សំណូមពរ​ដល់​បងប្អូន​កម្មករ​ទាំងអស់​ធ្វើ​យ៉ាង​ណា​ជួយ​សហ​ការ​ជាមួយ​ក្រុមការងារ​និង​អនុញ្ញាត​ឲ្យ​ខាង​រដ្ឋបាល​និង​គណនេយ្យ​បាន​ចូល​ប្រមូល​យក​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​យក​ទៅ សហការ​ជាមួយ​ក្រុមការងារ​ធ្វើការ​ឲ្យ​បាន​លឿន៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu