Ad Code

លោក វេ​ង សាខុន​ ៖ អាជ្ញាធរ​កម្លាំងប្រដាប់អាវុធ ពលរដ្ឋ​ស្រុក​តំបែរ ​និង​ស្រុក​កំពង់សៀម ប្តេជ្ញា​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦



​ត្បូងឃ្មុំ ​៖ លោក​វេ​ង សាខុន ប្រធាន ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​តំបែរ​និង​ស្រុក​កំពង់សៀម រួមជាមួយ អាជ្ញាធរ មាន​សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ​រួម​នឹង​ប្រជាពលរដ្ឋ ប្តេជ្ញាចិត្ត គាំទ្រ យ៉ាង​ពេញទំហឹង ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ត្រូវបាន ព្រះមហាក្សត្រ តែងតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​អាណ​ត្តី​៦​នៃ​រដ្ឋសភាជាតិ​។



ការប្រកាស​ប្តេជ្ញាចិត្ត គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុន សែន​យ៉ាង​ពេញទំហឹង​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦ បានធ្វើ​ឡើង ក្នុង​បរិវេណ​វត្ត​វណ្ណ​គិរី​សេដ្ឋា នា​ព្រឹក​ថ្ងៃ​សៅរ៍ ៧​កើត ខែស្រាពរណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ ខ​ណៈ​ដែល លោក វេ​ង សាខុន និង​សហការី​បាន​អញ្ជើញ​ចូលរួម​ជាមួយ សមាជិក សមាជិកា​បក្ស​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ​ចំនួន ២១៥៨​នាក់ ដើម្បី​អបអរ​សារ​ទរ​ជ័យជំនះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ តាមរយៈ លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​កន្ល​ង​មក ឃុំ​ត្រពាំង​ព្រីង​ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៤១៧៦ ក្នុងចំណោម​សន្លឹកឆ្នោត​បានការ ៥៤៦៧​សន្លឹក ស្មើ​៧៧%​។



មាន​ប្រសា​ស​ន៍​នៅក្នុង​ឱកាស​នោះ លោក​វេ​ង សាខុន ប្រធាន ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​តំបែរ​ និង ​ស្រុក​កំពង់សៀម រួម​ជា​មួយ អាជ្ញាធរ មាន​សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ​រួម​នឹង​ប្រជាពលរដ្ឋ ប្រកាស​ចូលរួម​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដែល​ត្រូវបាន​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់​ចាត់តាំង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​អាណ​ត្តី​៦​នៃ​រដ្ឋសភាជាតិ​។ យើង​ទាំង អស់​គ្នា​ជា​ប្រជាពលរដ្ឋ​សូម​ប្តេជ្ញា​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុន សែន​យ៉ាង​ពេញទំហឹង​ជា​នាយករដ្ឋមន្ត្រី​ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​បន្ត​ទទួលបាន សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ថ្មីៗ​ថែមទៀត​នាពេល​អនាគត​។



ដើម្បី​ចូលរួម​ចំណែក​កសាង ការពារ និង​អភិវឌ្ឍ​ប្រទេស ជាតិ លោក​បាន​ណែនាំ​ឲ្យ​គ្រប់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ ១-​បង្កើន​ការ​យកចិត្តទុកដាក់​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ឲ្យ​បាន​ល្អ​ប្រសើរ​ប​និង​ប្រសិទ្ធភាព​បំផុត​។​២-​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ការ​ផ្តល់សេវា សាធារណៈ​ជូន​ប្រជា ពលរដ្ឋ ឲ្យ​អស់​លទ្ធភាព និង​ប្រសិទ្ធភាព​បំផុត​។



៣-​ជៀសវាង លុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ គ្រឿងញៀន អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​បងធំ​បង​តូច​។ ៤-​យកចិត្តទុកដាក់​ការងារ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ​ដោយ​ត្រូវ​អនុវត្ត​តាម​គោលការណ៍​បច្ចេកទេស​ត្រឹមត្រូវ​ដើម្បី​បង្កើន​បរិមាណ​លើ​ផ្ទៃ​ដដែល ធានា​គុណភាព និង​សុវត្ថិភាព រក្សា​បាន​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​ឈាន​ទៅ​ប្រែខ្លួន​ពី​កសិករ​ទៅជា​ក​សិ​ពាណិជ្ជករ​។



ក្នុង​ឱកាស​នេះ លោក​បាន​ជួយ​ដោះស្រាយ​សំណើ​ជូន​ប្រជាពលរដ្ឋ​មាន ឧបត្ថម្ភ​វត្ត​បង្ហើរខ្លែង ១​លាន វត្ត​ត្រពាំង ព្រីង ៤​លាន ទិញ​ដី​ចាក់​វិហា ១​លាន ចាក់​ដី​ក្នុង​អនុវិទ្យាល័យ ៩​សែន និង​សាលាបឋមសិក្សា​បង្ហើរខ្លែង ២​លាន​រៀល សរុប ៨,៩ លាន​រៀល៕

     



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu