Ad Code

ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន​លើក​ទី​២​ឆ្នាំ​២០១៨



នៅ​ថ្ងៃទី​២៦​សីហា​ខាងមុខនេះ នឹង​បើក​ការប្រកួត​បាល់ទាត់ ដែលមាន​ឈ្មោះថា​” ពានរង្វាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ”​លើក​ទី​២​ឆ្នាំ​២០១៨ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី ២០ ខែតុលា។

ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​១២​សីហា​២០១៨ លោក​ធុល នាង ដែលជា​ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត បាន​បញ្ជាក់ថា ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ”​លើក​ទី​២​ឆ្នាំ​២០១៨ នេះ មាន​ក្រុមបាល់ទាត់​ចូលរួម​ចំនួន​២១​ក្រុម បាន​ចូលរួម​ការប្រកួត នេះ ដែលមាន​ការផ្សាយ​ផ្ទា​ល់ពី​PNN រៀងរាល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍ សុក្រ សៅ​រិ៍ និង​អាទិត្យ​រាល់​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២៦​សីហា​ខាងមុខនេះ​តទៅ នៅ​ទីលាន​KMH Park ។

ចំពោះ​ពូ​ល​ទាំង​៤​នោះ គឺ​ពូ​ល​A​មាន​ក្រុម​TN KANDAL, សម្ព័ន្ធ​គ​.​ស​.​ន​.​ប​.​ក​, ដោ​ន​ថោ​ន ស្ព័ត​,​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ និង​ក្រុម​យ៉ា​រ៉ា​យ៉ា​រ័ត្ន ។​ពូ​ល​B មាន​ក្រុម​សម្ព័ន្ធ​យុវជន​មូ​ស្លិ​ម​កម្ពុជា​,​យុវជន​បៃតង ,​បូរី​រ៉ាត់​អ្វែ​ហ្វ​ស៊ី ,​បាសាក់ អែ​ហ្វ​ស៊ី និង​KMH ACADEMY ។​ពូ​ល​C មាន​ក្រុម ពិស្ណុការ​អែ​ហ្វ​ស៊ី ,​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​,​យុវជន​វត្តវ៉ា​រិន្ទ​ព្រែកលៀប​,ISI GROUP UNITED និង​ព្រះខ័ន​រាជ​ស្វាយរៀង U19 ។​ពូ​ល​D មាន​ក្រុម​អាណាចក្រ​បៃតង ,​ទន្សោង អែ​ហ្វ​ស៊ី​,​យុវជន​ស្វាយជ្រុំ ,AVATAR FC និង​X.SPORT FC ។​

ការប្រកួត​គឺ​លេង​តាមច្បាប់​ល្បែង​របស់​FIFA ដែល​ក្នុងចំណោម​ក្រុម​ទាំង​២១​នេះ ត្រូវ​ចែកជា​៤​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៥​ក្រុម លើកលែងតែ​ពូ​ល​C មាន​៦​ក្រុម ប្រកួត​ជម្រុះ​យក​លេខ​១ លេខ​២ ក្នុង​ពូ​ល​នីមួយៗ ទៅ​ប្រកួត​វគ្គ​បន្ត ដោយ​សរុប​ការប្រកួត​ទាំងអស់​មាន​៥៣​ប្រកួត​។

សម្រាប់​រង្វាន់​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​”​លើក​ទី​២​ឆ្នាំ​២០១៨​នេះ នឹង​ទទួលបាន​ទឹកប្រាក់​៣២.០០០.០០០​រៀល​ស្មើ​៨.០០០​ដុល្លារ​អាម៉េរិក និង​មេដាយមាស​៣០​គ្រឿង ។ ចំពោះ​ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​២០.០០០.០០០​រៀល​ស្មើ​៥.០០០​ដុល្លារ​អាម៉េរិក​និង​មេដាយប្រាក់​៣០​គ្រឿង លេខ​៣ បាន​១៤.០០០.០០០​រៀល​ស្មើ​៣.៥០០​ដុល្លារ​អាម៉េរិក​និង​មេដាយសំរិទ្ធ​៣០​គ្រឿង ។​ក្រៅពីនេះ នៅមាន​រង្វាន់​សម្រាប់​ក្រុម​លេង​ល្អ​ទទួលបាន​៦​លាន​រៀល (៨​ក្រុម​ចុងក្រោយ​) អ្នក​ទាត់​ចូល​ទី​ច្រើនជាងគេ ២​លាន​រៀល​(​ចាប់​គិតពី​វគ្គ​១/៤) និង​រង្វាន់​សម្រាប់​អ្នកចាំទី​ល្អ​ជាងគេ ទទួលបាន​២​លាន​រៀល​(៤​ក្រុម​ចុងក្រោយ​)​។​
លោក ធុល នាង បានអោយដឹង​ដែរ​ថា ការប្រកួត​ក្នុង​រដូវ​កាល​ទី​១ យើង​ទទួលបាន​ជោគជ័យ​និង​បាន​បទពិសោធន៍​ច្រើន​ដូច្នេះហើយ ទើប​យើង​សម្រេច​បន្តធ្វើ​រដូវ​កាល​ថ្មី នៅ​ឆ្នាំនេះ ។​ទោះបី​ឆ្នាំនេះ ពុំមាន​ការអនុញ្ញាត​ឲ្យ​កីឡាករ​បរទេស​ចូល​លេង​ក្តី តែ​បានការ​អនុញ្ញាតអោយ​កីឡាករ​MCL​និង​MCL II ចាប់ពី​ឆ្នាំ​២០១៧​ដល់​ឆ្នាំ​២០១៨ អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​បាន​ពីរ​កម្រិត​ក្នុង​មួយកម្រិត​(៤​នាក់​) ។​ហើយ​ប្រាក់រង្វាន់​ឆ្នាំនេះ ក៏​កើន​ជាង​លើក​ទី​១​ដែរ ។​

លោក ទុយ ប៊ុន​ហឿន ប្រធាន​គណៈកម្មការ​បច្ចេកទេស​បាល់ទាត់ បាន​បញ្ជាក់​អោយ​ដឹង​ថា ការប្រកួត​បាល់ទាត់​ដណ្តើម​ពាន​រង្វាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ”​លើក​ទី​២​ឆ្នាំ​២០១៨​នេះ កីឡាករ​ដែល​ចុះឈ្មោះ​ក្នុង​បញ្ជី​នៅ​សមាគម​ឬ​ក្លិប​ណាមួយ​ហើយ មិនអាច​ទៅ​ចំ​ឈ្មោះ​ក្នុង​បញ្ជី​នៅ​សមាគម​ឬ​ក្លិប​ផ្សេងទៀត​បានឡើយ។ មានតែ​កីឡាករ​ដែល​បាន​ចុះឈ្មោះ​នៅក្នុង​បញ្ជី​ចំនួន​២៤​នាក់​ប៉ុណ្ណោះ មាន​សិទ្ធិ​ចូលរួម​ប្រកួត ហើយ​ក្រុម​នីមួយៗ​មិនអាច​ផ្លាស់ប្តូរ​កីឡាករ​ក្នុង​បញ្ជី​ឈ្មោះ​២៤​នាក់​បានឡើយ នៅពេលដែល​គណៈកម្មកា​រ​បានប្រកាស​អាល់​ប៊ុ​ម​កីឡាករ​ចុងក្រោយ​នោះ​។

លោក​បាន​បញ្ជាក់ទៀតថា គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត ជា​អ្នក​សម្រេច​នៅ​រាល់​បញ្ហា​ដែល​កើតមាន​ដោយ​ឥត​ព្រៀង​ទុក ហើយ​ការសម្រេច​របស់​គណៈកម្មការ​រៀបចំ​ការប្រកួត គឺជា​ការសម្រេច​ចុងក្រោយ​គ្មាន​ឧទ្ធរណ៍។

គួរ​បញ្ជាក់​អោយ​ដឹង​ផង​ដែរ​ថា ក្នុង​រដូវ​កាល​ចាស់​២០១៧ ក្រុម អាណាចក្រ​បៃតង បាន​ទទួល​ជា​ជើងឯក ក្រោយពី​យកឈ្នះ​លើ​ក្រុម​សម្ព័ន្ធ​យុវជន​កម្ពុជា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu