Ad Code

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ បាន​ជំរុញ​អោយ​និស្សិត​ខ្មែរ ខិតខំ​ក្រេប​ចំណេះដឹង ​ដើម្បី​យក​​​​មក​​​អភិវឌ្ឍ​​ប្រទេសជាតិ​អោយ​រីកចម្រើន​ ជឿនលឿន



កូរ៉េខាងត្បូង ​៖ ​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​កូរ៉េ លោក ឡុង ឌី​ម៉​ង់ បាន​ជំរុញ​អោយ​និស្សិត​ខ្មែរ​ដែល​បាន​មក​បំពេញការងារ​ និង​សិក្សា​នៅ​ប្រទេស​កូរ៉េ​ទាំងអស់​ត្រូវធ្វើ​យ៉ាងណា ខិតខំ​ក្រេប​យកចំណេះ​ដឹង និង​បន្ត​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន​ ដើម្បី​ពេល​ត្រឡប់​ទៅ​ ធ្វើការ​នៅ​ប្រទេស​ខ្មែរ​វិញ អាច​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ក្នុង​ការ​អនុវត្ត ទ្រឹស្ដី​ដែល​បាន​រៀន​ ជាមួយ​ការងារ​ជាក់ស្តែង ដើម្បី​ឲ្យ​ប្រទេសជាតិ រីកចម្រើន​ត​ទៅ​មុខ​ទៀត។

ការ​ជំរុញ​បែបនេះ​របស់​លោក ឡុង ឌី​ម៉​ង់ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨​នេះ ខណៈ​ដែល​លោក​ទទួល​ជួប ប្រធាន​សមាគមន៍ និស្សិត​ខ្មែរ​នៅ​កូរ៉េ ដែល​ទើបនឹង​ជាប់ឆ្នោត​ថ្មីៗ។ ក្នុង​នោះ​លោក​អគ្គ​ក៏​បានផ្តល់​អនុសាសន៍​មួយចំនួនទៀត ដល់​ប្រធាន​សមាគមន៍​ផង​ដែរ ដោយ ឲ្យ​យកចិត្តទុកដាក់ លើ​ការងារ​សមាគមន៍ និង​ធ្វើ​យ៉ាង​ណា​រួមចំណែក ជួយ​ដល់​សមាជិក សមាជិកា របស់​ខ្លួន​ឲ្យ​ល្អ។

ក្នុង​ឱកាស​នោះ​លោក​អគ្គរាជទូត បាន​ចាត់ទុកថា ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ ដែល​បាន​មក​ធ្វើ​ការងារ នៅ​ប្រទេស​កូរ៉េ​នេះ គឺ​សុទ្ធតែ​ជា​ការទូត​ម្នាក់ របស់​ប្រទេស​កម្ពុជា ដែល​ត្រូវតែ​លើកកម្ពស់ តម្លៃ​កិត្យានុភាព ការពារ​ផលប្រយោជន៍ និង​រក​ផលប្រយោជន៍ ជូន​ប្រទេស​របស់​ខ្លួន។

ក្នុង​នោះ​ដែរ ប្រធាន​សមាគមន៍ ក៏បាន​ថ្លែងអំណរគុណ ដល់​លោក ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​បាន​ប្ដេជ្ញា​ចិត្ត ខិតខំ​ពួនជ្រុំ​ ឲ្យ​ក្រុមការងារ ដែល​ទើប​ជាប់ឆ្នោត​ថ្មី​​​នេះ បន្ត​បេសកកម្ម​របស់ខ្លួន ឲ្យ​កាន់តែ​ល្អ នៅក្នុង​ការ សហការ​ជាមួយ​ស្ថានទូត ក៏ដូចជា​និស្សិត និង​ភាគី​ដែល​ពាក់ព័ន្ធ​ដទៃទៀត ឲ្យ​កាន់តែ​ល្អប្រសើរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu