Ad Code

ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ ផ្ដល់​អំណោយ​ដល់​គ្រួសារ​ជនរងគ្រោះ​ដោយសារ​មីន​



បន្ទាយមានជ័យ ៖ ជនរងគ្រោះ​ដោយសារ​មីន​បណ្តាល​ដាច់​ជើង​ឆ្វេង ​និង ​របួសធ្ងន់​សុសពេញ​ខ្លួន ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន មង្គលបុរី ត្រូវ​បាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចៅ ជី​អាន ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​សាខា ​ខេត្តបន្ទាយមានជ័យ​ ​ដឹកនាំ​សមាជិក រួម​ជាមួយ​អាជ្ញាធរ​មីន ផ្ដល់​អំណោយ​ កាលពីថ្ងៃទី​៤ ខែសីហា​ ឆ្នាំ​២០១៨។



ជនរងគ្រោះ​ដោយសារ​មីន​បណ្តាល​ដាច់​ជើង​ឆ្វេង ​និង ​របួសធ្ងន់​សុះ​ពេញ​ខ្លួន​មានឈ្មោះ អឿន នី ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ មាន​មុខរបរ​កសិករ​រស់នៅ​ភូមិ​រំដួល​ចាស់​ឃុំ​រំដួល​ចាស់ ស្រុក​អំពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។



គួរ​បញ្ជាក់​ផង​ដែរ​ថា ​កាលពី​ថ្ងៃទី​១ ​ខែសីហា​ ឆ្នាំ​២០១៨​ គ្រាប់មីន​សេសសល់​ពី​សម័យ​សង្គ្រាម​ក្បែរ​ព្រំដែន​កម្ពុជា​.​ថៃ តាម​បន្ទាត់​ព្រំដែន​ចន្លោះ​បង្គោល​ល័​ក្ខ​លេខ​២៧.២៨​លើ​ចង្កេះភ្នំ​ដងរ៉ែក​ស្ថិត​ភូមិ​ដងរ៉ែក​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក គ្រោះថ្នាក់​កើតឡើង​នៅ​ពេល​ដែល​ជនរងគ្រោះ​ទៅជា​មួយ​ឪពុក​ និង ​សាច់ញាតិ ៣​ទៅ​៤​នាក់​ចូល​ព្រៃ​ទៅរក​កាប់​ឫស្សី ហើយ​ជាន់មីន​រងរបួស​ដាច់​ជើង​ម្ខាង​និង​របួស​ពេញ​ខ្លួន ត្រូវ​បាន​សាច់ញាតិ​សែង​ចុះ​ពីលើ​ភ្នំ​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់។



អំណោយ​ប្រគល់​ជូន​ជនរងគ្រោះ​ ដែល​រង​របួស​ដោយសារ​គ្រាប់មីន រួមមាន​អង្ករ​៥០​គីឡូក្រាម មី​២​កេស ទឹកត្រី​និង​ទឹកស៊ីអ៊ីវ​៥​យួរ ទឹកក្រូច​១​កេស ទឹក​ផ្លែឈើ​១ កេស ត្រីខ​២​ដុំ ទឹក​សុទ្ធ​១​កេស ប៊ីចេង​១​កញ្ចប់ ស្ករ​១​គីឡូក្រាម ប្រេងឆារ​១​ដប និង ​ថវិកា​៣០​ម៉ឺន​រៀល​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu