Ad Code

ប្រជាពលរដ្ឋ​នៅ​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​ ​១៧៣​គ្រួសារ ​ទទួល​ស្បៀង​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា



ស្ទឹងត្រែង​ ៖ ​បងប្អូន​ប្រជាពលរដ្ឋ​១៧៣​គ្រួសារ​នៅ​សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹងត្រែង​ រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ទន្លេមេគង្គ​ ​​បង្ក​អោយ​លិច​ផ្ទះសម្បែង​ផលដំណាំ​ព្រមទាំង​ទ្រព្យសម្បត្តិ​ និង​សត្វពាហនៈ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​, នៅ​រសៀល​ថ្ងៃទី​០៧ ខែ​សីហា ​ឆ្នាំ​២០១៨​នេះ បាន​ទទួល​ស្បៀង​ជា​អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកក្រូច និង​ថ្នាំពេទ្យ​មួយចំនួន​ផង​ដែរ។

លោក​ហ៊ុន ​ម៉ា​នី ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​មានប្រសាសន៍​ថា​ ៖ ​នៅក្នុង​ស្ថានភាព​ទឹកជំនន់​នេះ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ​ប្រធាន​កាកបាទក្រហមកម្ពុជា​ តែង​បាន​នឹករលឹក​សួរ​សុខទុក្ខ​មក​បងប្អូន​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​ ទោះបី​រង​ផល​ប៉ះពាល់​ក្តី​ មិន​រង​ផល​ប៉ះពាល់​ក្តី។

លោក​ហ៊ុន ម៉ា​នី​ បាន​ពាំនាំ​នូវ​សេចក្តី​នឹក​រឭក​នេះ ​មក​ជូន​បងប្អូន ពី​ការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន កាកបាទក្រហមកម្ពុជា។ ជាមួយ​គ្នា​នេះ​​​លោក​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ផ្ដាំផ្ញើ​​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​មើលថែ​កូនចៅ​ហាម​ចុះ​លេង​ទឹក និង រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ អនុវត្ត​តាម​ការណែនាំ​របស់​គ្រូពេទ្យ ដោយ​ហូប​ស្អាត​- ផឹក​ស្អាត​- រស់នៅ​ស្អាត។

លោក​ហ៊ុន ​ម៉ា​នី ​មានប្រសាសន៍​បន្ថែម​ថា ​៖​ សំខាន់​ជាង​នេះ​ទៀត​ បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ នៅពេល​ទឹក​ស្រក​ទៅវិញ ​បើ​មាន​បញ្ហា​ប្រឈម​ណាមួយ​ដូចជា​មាន​ជំងឺ​ឈឺ​ថ្កាត់ ត្រូវការ​ពូជ​ដំណាំ ត្រូវ​រាយការណ៍​មក​អាជ្ញាធរ ​ដែល​នៅ​ជិត​ដើម្បី​យើង​ជួយ​គ្នា​កុំឱ្យ​កើត​គ្រោះ​ថ្នាក់​ក្នុង​រដូវ​ទឹក​នេះ​ ហើយ​នាំគ្នា​ស្តារ​ឡើងវិញ​នៅ​ដំណាំ​ដាំ​ដុះ​ដើម្បី​ជីវភាព​រស់នៅ។

ក្នុងឱកាស​ផ្តល់​ស្បៀង​នេះ លោកស្រី​យឿ​ង​ ភា​រី​អភិបាលរងក្រុង​ស្ទឹងត្រែង​មានបាន​បញ្ជាក់​ថា​ ៖​ប្រជាពលរដ្ឋ​ទាំង​១៧៣​គ្រួសារ​ មក​នៅក្នុង​ក្រុង​ស្ទឹងត្រែង​នេះ ​ពួកគាត់​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​មេគង្គ​គ្រួសារ​នីមួយៗ​មាន​ជីវភាព​លំបាក​ ហើយ​អំណោយ​នេះ​បាន​ជួយ​ដែល​រំលឺក​ទុក្ខលំបាក​បាន​ទាន់ពេលវេលា​ក្នុង​គ្រា​ដែល​ពួក​គាត់​កំពុង​រស់នៅ​ទីទួល​សុវត្ថិភាព​នោះ។

សូម​បញ្ជាក់​ថា ​៖​ ប្រជាពលរដ្ឋ​១៧៣ គ្រួសារ​ទទួល​បាន​គ្រួសារ រួម​មានៈ អង្ករ ២៥ គ​.​ក្រ​- មី ១ កេស​តូច​- ត្រីខ ១០ កំប៉ុង​ទឹកក្រូច​មួយ​កេះ -​ទឹកត្រី ១​យួរ​- ទឹកស៊ីអ៊ីវ ១​យួរ​ និង​ថ្នាំ​ពេទ្យ​មួយ​កញ្ចប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu