Ad Code

នគរបាល​ខេត្ត​បន្ទាយមានជ័យ​ជាង​៤០០​នាក់ ​ចុះ​ជួយ​ច្រូតស្រូវ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជាង​២,០០០​ហិកតា



បន្ទាយមានជ័យ ​៖ ​កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ជាង​៤០០​នាក់​ ដឹកនាំ​ ដោយ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម បាន​ចូលរួម​ច្រូតស្រូវ​ជូន​ប្រជាកសិករ ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ជាង​២,០០០​ហិកតា​នៅ​ឃុំ​រហាត់ទឹក ​ស្រុក​មង្គល​បូរី​ពេញ​មួយ​ព្រឹក​ថ្ងៃទី​០៧​ ខែសីហា​ឆ្នាំ​២០១៨។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​ ៖​ក្រោយពេល​ទទួល​ព័ត៌មាន​ពី​ការ​លំបាក​របស់​ប្រជាកសិករ​ឃុំ​រហាត់ទឹក​ ដែល​រងគ្រោះ​ដោយ​ស្រូវស្រាល​ប្រភេទ​ស្រូវ​សែន​ក្រអូប​លិច​ទឹក​ជាង​២,០០០​ហិកតា ​និង​ដោយមាន​ការណែនាំ​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត​.​ស្រុក​.​ក្រុង ​និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ព្រមទាំង​ការិយាល័យ​ជំនាញ​ចុះ​អន្តរាគមន៍​ជួយ​ច្រូតកាត់​ និង​ប្រមូល​ផល​ជូន​ពួកគាត់​ដោយ​ចែកចេញជា​៦​ក្រុម​ជួយ​អន្តរាគមន៍​ជួយ​ប្រមូល​ផល​ច្រូតកាត់​ស្រូវស្រាល​ ដែល​លិច​ទឹក​គឺ​ច្រូត​ហើយ​ដាក់​ថង់​វែង​អូស​មក​ដាក់​តាម​ទីទួល ឬ​មាត់​ប្រឡាយ​រួច​បន្ត​ដាក់​គោយន្ត​ជូន​ប្រជាកសិករ​ដឹក​ទៅ​ផ្ទះ​ដើម្បី​ធ្វើការ​បោក​បែន។

លោក​បាន​បញ្ជាក់ថា​ ៖ ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រៅពី​ការងារ​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​និង​សង្គម បាន​ជួយ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​ធម្មជាតិ​មាន គ្រោះទឹកជំនន់ និង​ខ្យល់​កន្ត្រាក់ គ្រោះ​រាំងស្ងួត និង​កសាង​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ។

ប្រជាកសិករ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង​ស្នងការរង​នគរបាល​ខេត្ត​ និង​កងកម្លាំង​ទាំងអស់​ ដែល​បាន​ជួយ​ប្រមូល​ផល​ស្រូវ​របស់​ពួកគាត់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu