Ad Code

ក្រុមហ៊ុន ​Mattress Firm ស្វែងរក​ការ​ក្ស័យធន​របស់​សហរដ្ឋអាមេរិក​ដើម្បី​បិទ​ហាង



ក្រុមហ៊ុន Mattress Inc ដែលជា​ក្រុមហ៊ុន​លក់ដុំ​ពូក​ធំ​បំផុត​នៅ​សហរដ្ឋអាមេរិក​កំពុង​ពិចារណា​ដាក់​ពាក្យសុំ​ឲ្យ​ប្រកាស​ក្ស័យធន​ ខណៈពេល​ខ្លួន​កំពុង​ស្វែងរក​មធ្យោបាយ​ដើម្បី​គេច​ចេញ​ពី​ការជួល​ហាង​ដែលមាន​តម្លៃ​ថ្លៃ ​និង​បិទ​ទីតាំង​មួយចំនួន​ក្នុងចំណោម​ទីតាំង​ចំនួន​៣,០០០​កន្លែង​របស់ខ្លួន​ដែល​កំពុង​ខាតបង់​ប្រាក់។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​មួយ​ដែល​ជិត​ស្និ​ទ្ធិ​នឹង​បញ្ហា​នេះ​។​

សំណើ​របស់​ក្រុមហ៊ុន Mattress Firm គឺជា​ឧទាហរណ៍​ចុងក្រោយ​បំផុត​នៃ​អ្នក​លក់រាយ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​គ្រា​មានការ​ប្រកួតប្រជែង​ពី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដូចជា Amazon.com Inc (AMZN.O) ជាដើម​។ ភាគហ៊ុន​របស់​ក្រុមហ៊ុន Tempur Sealy International Inc (TPX.N) ដែលជា​អ្នកប្រកួតប្រជែង​របស់ Mattress Firm បាន​កើនឡើង​៥,២​ភាគរយ​ស្មើនឹង​៥២.៦៤​ដុល្លារ​។​

ក្រុមហ៊ុន Steinhoff International Holdings NV (SNHJ.J) ដែលជា​ដៃគូ​នៅ​អាហ្វ្រិក​ខាងត្បូង​របស់ Mattress Firm កំពុង​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយចំនួន​ជាមួយ​ម្ចាស់បំណុល​របស់ខ្លួន​បន្ទា​ប់​ពី​មានរឿង​អាស្រូវ​គណនេយ្យ​។ ម្ចាស់បំណុល​បាន​ឯកភាព​កាលពី​ខែ​មុន​ក្នុងការ​ផ្អាក​បំណុល​រយៈ​ពេល​បី​ឆ្នាំ​។​

Steinhoff បាន​ទិញ​ហ៊ុន​របស់ Mattress Firm ក្នុងតម្លៃ​៣.៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦​។​
​ប្រភព​ចំនួន​ពីរបាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ទាំង​ក្រុមហ៊ុន Mattress Firm និង​ក្រុមហ៊ុន Steinhoff ដែលមាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង Houston គឺ​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ AlixPartners LLP ។ ក្រុមហ៊ុន AlixPartners បាន​ជួយ​ក្រុមហ៊ុន​នានា​រៀបចំ​ផែនការ​និង​អនុវត្ត​យុទ្ធសាស្ត្រ​បង្វិល​និង​ជា​ញឹកញាប់​បានផ្តល់​មូលដ្ឋាន​គ្រិះ​សម្រាប់​ការ​ក្ស័យធន​។​

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារតែ​ផែនការ​នេះ​គឺជា​លក្ខណៈ​ឯកជន​បាន​ព្រមាន​ថា ក្រុមហ៊ុន Mattress Firm មិន​បានធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​ទេ​ហើយ​ផែនការ​របស់ខ្លួន​អាច​ផ្លាស់ប្តូរ​។​

តំណាង​របស់​ក្រុមហ៊ុន Mattress Firm និង AlixPartners បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។ Steinhoff ក៏​មិនបាន​ឆ្លើយតប​នឹង​សំណើសុំ​ការបំភ្លឺ​ផងដែរ​៕ REUTERS

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu