Ad Code

តា​ចាស់​ចាប់​ចៅ​បង្កើត​ខ្លួនឯង​រំលោភ​សម្រេច​ទាំង​បង​ទាំង​ប្អូន



ពោធិ៍សាត់​ ៖ តា​ចាស់​ឃើញ​ឱកាស​ស្ងាត់​ល្អ ចាប់រំលោភ​ចៅ​បង្កើត​ខ្លួនឯង​ដល់​ទៅ​២​នាក់​បងប្អូន ដែលមាន​អាយុ​១៣​ឆ្នាំ​ និង ​អាយុ​១០​ឆ្នាំ សម្រេច​ទាំង​២នាក់ ទើប​បែកការ​ដល់​ម្ដាយ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​។

​ហេតុ​ការណ៍​បែកធ្លាយ​ពាក្យបណ្ដឹង​ដល់​សមត្ថកិច្ច​ពី​គ្រួសារ​ក្មេងរងគ្រោះ​រហូត​ចាប់ខ្លួន​សង្ស័យ​បាន​នេះ គឺ​កើត​ឡើង​កាលពី​វេលា​ម៉ោង ១០​និង​១៥​នាទី ថ្ងៃ​ទូ​១៧ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​លោកតា​សង្ស័យ ស្ថិត​ក្នុងភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

ជនសង្ស័យ​ឈ្មោះ កែវ ន​ន់ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់​ក្នុង​ភូមិ​កើតហេតុ​និង​ចាប់ខ្លួន​ខាងលើ។ ក្មេងស្រី​រងគ្រោះ​ទី​១​ឈ្មោះ​ក​.​ស​.​ណ អាយុ​១០​ឆ្នាំ និង​ទី​២​ឈ្មោះ ក​.​ន អាយុ​១៣​ឆ្នាំ ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា ដោយ​អ្នក​ទាំង​២​រស់នៅ​ផ្ទះ​ក្បែរ​គ្នា​នឹង​ជនសង្ស័យ​ខាងលើ​។

​បើ​តាម​នគរបាល​ជំនាញ​ស្រុក​ភ្នំក្រវាញ​ប្រាប់​ថា កាលពី​ព្រឹក​ម្សិលមិញ​នោះ គឺ​ក្មេងស្រី​រងគ្រោះ​ទាំង​២​និង​ស្ត្រី​ដែល​ជា​ម្ដាយ​ក្មេង​នោះ​ បាន​មក​ដាក់ពាក្យ​នៅ​ប៉ុ​ស្តិ៍​រដ្ឋបាល ដោយ​នាង​ប្អូន​អាយុ​១០​ឆ្នាំ​ថា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ ជនសង្ស័យ​ឈ្មោះ​កែវ ន​ន់ ដែល​ត្រូវ​ជាតា​របស់​នាង បាន​ឡើងលើ​ផ្ទះ​នាង​ក្នុង​បន្ទប់ដេក​ម្នាក់ឯង រួច​ហើយ​ចាប់​នាង​រំលោភ​រហូត​សម្រេច។

ដោយឡែក​នាង​ជា​បងស្រី​ក្មេង​រងគ្រោះ​ម្នាក់ទៀត​អាយុ​១៣​ឆ្នាំ​ ក៏បាន​ប្ដឹង​សមត្ថកិច្ច​ដំណាលគ្នា​ថា ជនសង្ស័យ​ខាងលើ​នោះ ក៏​ធ្លាប់​ចាប់​នាង​រំលោភ ក្បែរ​គុម្ព​ឫស្សី​ក្បែរ​ផ្ទះ កាល​អំឡុង​ឆ្នាំ​២០១៧ រហូត​បានសម្រេច ដោយ​គំរាម​ប្រាប់​នាង​មិន​ឲ្យ​និយាយប្រាប់​នរណា​ទាំងអស់។ នាង​ខ្លាច​ផង​ណាមួយ​ឪពុក​ពួក​នាង​ដែល​ត្រូវជា​កូនបង្កើត​លោក​តានោះ​គាត់​ទៅរក​ស៊ី​ឈ្នួល​កម្មករ​នៅ​ថៃ​ទៀត ទើប​នាង​មិន​ហ៊ាន​និយាយប្រាប់​ម្ដាយ តែ​ពេល​ប្អូនស្រី​នាង​និយាយ​រឿង​លោកតា ន​ន់ ចាប់រំលោភ​នាង​ក៏​ប្រាប់​ម្ដាយ​និង​ប្ដឹង​នគរបាល​តែម្ដង​។

​លោក តាន់ គា​រិ​ទ្ធិ អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ភ្នំក្រវាញ​ឲ្យ​ដឹង​ថា ក្រោយពេល​ទទួល​បណ្ដឹង​ក្មេង​រងគ្រោះ​ភ្លាម លោក​បាន​ចាត់តាំង​កម្លាំង​អធិការ​សហការ ​និង ​កម្លាំង​រដ្ឋបាល​ប៉ុ​ស្តិ៍ ក៏​ចូល​ដល់​ផ្ទះ​ជនសង្ស័យ ឃាត់ខ្លួន​មកកាន់​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ភ្នំក្រវាញ រួច​សួរ​ជនសង្ស័យ​នោះ​ភ្លាម។ ជនសង្ស័យ​ឈ្មោះ កែវ ន​ន់ អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ជាមួយ​ក្មេងស្រី​រងគ្រោះ​ខាងលើ​ហើយ​ត្រូវជា​ជីតា​បង្កើត​ទៀត បាន​ឆ្លើយ​សារភាព​ថា ពិតជា​គាត់​បាន​ចាប់​ចៅស្រី​បង្កើត​ខ្លួនឯង រំលោភ​បាន​សម្រេច​ទាំង​២​នាក់ ដូច​អ្វី​ដែល​នាង​និយាយ​ក្នុង​បណ្ដឹង​ពិតប្រាកដ​មែន។

លោក​អធិការ​បញ្ជាក់​ថា ក្រោយពេល​ទទួល​បាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ហើយ លោក​ក៏បាន​ឲ្យ​ជំនាញ​បំពេញ​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី បញ្ជូនទៅ​តុលាការ​តែម្ដង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu