Ad Code

រយៈពេល​២​ថ្ងៃ ប៉ូលិស​តាម​ឃាត់​មុខសញ្ញា​កាច់​សោ​ម៉ូតូ បាន​៣​នាក់



បាត់ដំបង ៖ ជនសង្ស័យ​ចំនួន ៣ នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម ( កាច់​សោ​ម៉ូ​តូ )ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន នគរបាល​ស្រុក​មោងឫស្សី ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ដើម្បី​បញ្ជូន​តាម​នីតិ​វិធី ទៅកាន់​តុលាការ​ក្រោយពី​ជនសង្ស័យ​ទាំង​៣​នាក់​នេះ បាន​ផ្សំគំនិត​គ្នា​ធ្វើ​សកម្មភាព លួច​កាច់​សោ​ម៉ូតូ​បានសម្រេច​មួយ​គ្រឿង កាលពី​ថ្ងៃទី​១៥ កន្លងទៅ​ថ្មីៗ​នេះ។

តាម​ការ​អះអាង​ពី​លោក វរសេនីយ៍ត្រី ស គឹម​ឡុង អធិការ នគរបាល​ស្រុក មោងឫស្សី​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១៥ ខែសីហា ចន្លោះ​ពី​ម៉ោង ១២ ទៅ​ម៉ោង ១ រសៀល ​មាន​ករណី​លួច​កាច់​សោ​ម៉ូតូ​មួយ​គ្រឿង​របស់​ឈ្មោះ ស៊ុន ទីន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​រស់នៅ​ភូមិ​អន្លង់​កូប ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ដែល​ម៉ូតូ​នេះ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ បាត់ដំបង​1AC-7206 ដែល​ជន​រងគ្រោះ​បាន​ទុក​នៅ​វាលស្រែ។

លោក​អធិការ​បាន​បន្ត​ថា ក្រោយពី​បានទទួល​ពាក្យ​បណ្តឹង​រួចមក កម្លាំង​បាន​ធ្វើ​ការ​ស្រាវជ្រាវ រហូត​នៅ ថ្ងៃទី​១៦ ខែសីហា ឆ្នាំ២០១៨ វេលា​ម៉ោង​១៧​និង​០៥​នាទី កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន បាន​សហការ​ជាមួយ​កម្លាំង អធិការនគរបាល ស្រុក​បាកាន ​ខេត្ត​ពោធិ៍សាត់ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ផេង លន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​គួ​យ​ជីកដី ឃុំរបស់​មង្គល នេះ​ដោយមាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា នួន សាន ផង​ដែរ ដើម្បី​នាំ​យក​មក​សាកសួរ។

ក្រោយពី​ទទួល​បាន​ចម្លើយ​សារភាព​រួចមក នៅ​ថ្ងៃទី​១៧ ខែ ឆ្នាំ​ដដែល វេលា​ម៉ោង៤និង៥៥នាទី ល្ងាច​កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការ​ស្រុក​មោងឫស្សី បាន​ធ្វើ​ការ​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់ បន្ថែម​ទៀត គឺ​ឈ្មោះ នឿន ធឿន ហៅ​ចូ​ច ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​គួ​យ​ជីកដី ឃុំ​របស់​មង្គល និង​ឈ្មោះ ម​ម បូរ៉ា ព្រមទាំង​បាន​ដកហូត​ម៉ូតូ​របស់​ជនរងគ្រោះ​មកវិញ​ផងដែរ។ បច្ចុប្បន្ន​សមត្ថកិច្ច​ស្រុក បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្នុង​ការ​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu