Ad Code

អ្នកបោះឆ្នោត ​ដែល​ខឹងសម្បា​បាន​ឆ្លើយតប​ចំពោះ​ភាពចលាចល​នយោបាយ​នៅ​ប្រទេស​អូស្ត្រាលី



ការគាំទ្រ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ធ្លាក់​ បន្ទាប់ពី​ភាពច្របូកច្របល់​រយៈពេល​មួយ​សប្តាហ៍​ដែល​បាន​ទម្លាក់​លោក Malcolm Turnbull ពី​តំណែង​នាយករដ្ឋមន្ត្រី​ខណៈ​ការស្ទង់មតិ​មួយ​នៅ​ថ្ងៃ​ចន្ទ​បាន​បង្ហាញថា វា​នឹងមាន​ការប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​។​

លោក Scott Morrison បាន​ស្បថ​ចូលកាន់​តំណែង​ជា​មេដឹកនាំ​ទី​៣០​របស់​ប្រទេស​នេះ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ក្រោយពី​ការបះបោរ​របស់​គណបក្ស​សេរីនិយម​ប្រឆាំងនឹង​លោក Turnbull ដែល​ត្រូវបាន​ជំរុញ​ដោយ​បក្សពួក​អភិរក្ស​រឹងរូស​មួយ​។​

ភាពវឹកវរ​ផ្នែក​នយោបាយ​បានធ្វើ​ឲ្យ​អ្នកបោះឆ្នោត​ខឹងសម្បា​យ៉ាងខ្លាំង​ដោយ​ការស្ទង់មតិ​ជា​លើកដំបូង​ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​ភាពជា​អ្នកដឹកនាំ​ដើម្បី​វាស់​ស្ទង់​ការឆ្លើយតប​ជា​សាធារណៈ​បានបង្ហាញ​ថា គណបក្ស​ការងារ​បាន​នាំមុខ​១២​ពិន្ទុ​ពោលគឺ​៥៦​ទល់នឹង​៤៤​ភាគរយ​លើ​មូលដ្ឋាន​បក្ស​ពីរ​។​

ការស្ទង់មតិ​អ្នកបោះឆ្នោត​ចំនួន​១,៧៨៣​នាក់​របស់​កាសែត​អូស្ត្រាលី​កាលពី​ចុង​សប្តាហ៍​ក៏បាន​បង្ហាញ​ពី​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ឆ្ពោះទៅរក​មេដឹកនាំ​គណបក្ស​ការងារ​លោក Bill Shorten ថា​ជា​នាយករដ្ឋមន្ត្រី​ដែល​គេ​ពេញចិត្ត​ផងដែរ​។​

កាលពី​ពីរ​សប្តាហ៍​មុន លោក Turnbull មាន​១២​ពិន្ទុ​នាំមុខគេ​ក្នុងនាម​ជា​អ្នកដឹកនាំ​ល្អ​បំផុត​ប៉ុន្តែ​ឥឡូវនេះ​ពិន្ទុ​ត្រូវបាន​បែងចែក​ប្រាំមួយ​ពិន្ទុ​ទៅ​ឲ្យ​លោក Shorten ជា​លើក​ទី​១​ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ​២០១៥​មក​។​

ការស្ទង់មតិ​នេះ​ក៏បាន​បង្ហាញ​ផងដែរ​ថា អ្នកបោះឆ្នោត​ពេញចិត្ត​លោកស្រី Julie Bishop មិនមែន​លោក Morrison ទេ​ដែលជា​មនុស្ស​ត្រឹមត្រូវ​ដើម្បី​ដឹកនាំ​គណបក្ស​សេរីនិយម​។ ចាប់តាំងពី​ពេលនោះ​មក រដ្ឋមន្ត្រីការបរទេស​ដ៏​ពេញនិយម​រូបនេះ​បាន​លាលែង​ពី​តំណែង​។​

លោកស្រី Bishop គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​បីនាក់​ដែល​បាន​ប្រកួតប្រជែង​ដើម្បី​ស្នង​តំណែង​លោក Turnbull ប៉ុន្តែ​លោកស្រី​បាន​ចាញ់​នៅក្នុង​ជុំ​ដំបូង​នៃ​ការបោះឆ្នោត​គណបក្ស​។​

គួរ​បញ្ជាក់ថា លោក Morrison បានប្រកាស​រួចទៅហើយ​អំពី​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ​រួមទាំង​អ្នក​ដែល​ស្ថិតនៅ​ពីក្រោយ​ការទម្លាក់​លោក Turnbull ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu