Ad Code

ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ ត្រួតពិនិត្យ​យានយន្ត​២៣ គ្រឿង រក​ឃើញ​ល្មើស​ជាង​១០​គ្រឿង



ព្រះវិហារ ​៖​ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ​កាលពី​ថ្ងៃ អាទិត្យ ទី​២៦ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​ត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដោយ​បាន​រក​ឃើញ​រថយន្ត​ល្មើស​និង​គ្មាន​ឯកសារ​ជាច្រើន​គ្រឿង ដើម្បី​កាត់​ទ្រុង​ចេញ​និង​ផាកពិន័យ​ទៅតាម​ច្បាប់​។​

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានអោយដឹងថា នៅ​ថ្ងៃ អាទិត្យ ១៥​កើត ខែ ស្រា​ពណ៌ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ២៣ គ្រឿង ក្នុងនោះ ពិនិត្យឃើញថា​ត្រឹមត្រូវ​ចំនួន ០៦ គ្រឿង កាត់​ទ្រុង​នៅនឹងកន្លែង​ចំនួន ០១ គ្រឿង សំពីងសំពោង ចំនួន ០៥​គ្រឿង ខ្វះ​ឯកសារ ចំនួន ០៤ គ្រឿង ឯកសារ​ក្លែងក្លាយ​ចំនួន ០១ គ្រឿង ដោះ​រាន​ខាងក្រោយ ចំនួន ០២ គ្រឿងគ្មាន​ប័ណ្ណ​បើកបរ ចំនួន ០១ នាក់ ប័ណ្ណ​បើកបរ​ក្លែងក្លាយ ចំនួន ០១​នាក់ រថយន្ត​គ្មាន​ផ្លាកលេខ ចំនួន ០២ គ្រឿង។​

គួររំលឹកថា កាលពី​ថ្ងៃ​សុក្រ ៩​រោច ខែមាឃ ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​ដែរ​អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្តកំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ សម្តេច​តេ​ជោ ហ៊ុន សែន​បានដាក់​ឱសានវាទ ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃទី​៩​កុម្ភៈ តទៅ គ្មាន​វត្តមាន​ឡាន ត​ទ្រុង លើ​ដងផ្លូវ​ទៀតឡើយ​។ បើ​មាននៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត និង​ក្រុង​នោះ ជា​អ្នកទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា​ឬ​អ្នកកាង ទោះជា​ឋានៈ​ណាក៏ដោយ ក៏​ធ្លាក់​បុណ្យស័ក្តិ​ទាំងអស់ និង​បញ្ចូល​ព្រៃ​ស​តែម្តង​៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu