Ad Code

មាគ៌ា​គុណធម៌ ​ជា​ផ្លូវ​ដែល​សង្គមជាតិ​ត្រូវការ​បំផុត



ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​មាគ៌ា​ដឹកនាំ​ប្រកបដោយ​គុណធម៌ របស់​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជា​និច្ចកាល លោកនាយ​ឧ​ត្ត​ម​សេនីយ៍ តែង​លើកទឹកចិត្ត​ដល់​មេបញ្ជាការ​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្រោម ការ​ទទួលខុសត្រូវ​របស់​លោក ឲ្យ​មាន​ស្មារតី​ម្ចាស់ការ ក្នុង​ការ​ដឹកនាំ​កសាង​អង្គភាព និង​គ្រប់គ្រង​សតិអារម្មណ៍ នាយទាហាន នាយទាហានរង និង​ពលទាហាន​របស់ខ្លួន។



ជុំវិញ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​បំផុត និង​តាមដាន ពី​សុខទុក្ខ​របស់​ពួកគេ​ក៏ដូចជា​ក្រុមគ្រួសារ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ពួកគេ​ធ្លាក់ខ្លួន​ទៅ​ក្នុង​ស្ថានភាព​លំបាក​វេទនា នោះ​នៅ​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មន្ត្រី​ក្រោមឱវាទ​របស់​ខ្លួន​ជាច្រើនរូប នាំ​យក​ថវិកា​សប្បុរស របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៥​ពាន់​ដុល្លារ រួម​ជា​មួយ​ទឹកក្រូច​ទឹក​សុទ្ធ ទៅ​សួរ​សុខទុក្ខ​និង​ប្រគល់​ជូន មិត្ត​រួមការ​ងារ​ម្នាក់​គឺ​លោក វរសេនីយ៍ត្រី ឃ្លោក ចាន់​ដា​រ៉ា មេបញ្ជាការ​រង មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ដែល​ទើបតែ​ត្រឡប់​មកពី​ទទួល​ការវះកាត់ ព្យាបាល​ជម្ងឺ​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ឥណ្ឌា​។



មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ​ស្ថិត​ក្នុង​ឥរិយាបថ​យកចិត្ត​ដាក់​និង​ព្រួយបារម្ភ ម្នាក់ៗ​ត្រឡប់​ជាមាន​ចិត្ត​រីករាយ​ត្រេកអរ ពេលដែល​បានឃើញ ទឹកមុខ​និង​ស្ថានភាព​អ្នក​ជំងឺ បាន​ស្រស់ស្រាយ​សប្បាយចិត្ត ព្រោះតែ​គាត់​រំភើប​ពេល​ឃើញ លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ រ័ត្ន ស្រ៊ាង ក៏ដូចជា​មិត្ត​រួមការ​ងារ បាន​ចុះ​មក​សួរសុខទុក្ខ​ដោយ​ផ្ទាល់ ព្រមទាំង​ភ្ជាប់​មក​ជា​មួយ​ថវិកា រួចមក​ក្រុម​គ្រួសារ​អាវុធហត្ថ ដែល​រងគ្រោះ​ទាំងឡាយ​តែងតែ​សម្តែង​នូវ​ការ​អរគុណ​ដឹងគុណ​ចំពោះ​ទឹកចិត្ត​ដ៏​ប្រពៃ​របស់​ថ្នាក់ដឹកនាំ​អាវុធហត្ថ​ដែល​តែងតែបាន​ប្រមែប្រមូល​កៀងគរ​ជួយ​គ្នា​ជា​បន្តបន្ទាប់​គ្រប់​កាលៈទេសៈ ពិសេស​ពេល​មាន​ជួប​គ្រោះអាសន្ន​តែម្ដង​។ នេះ​ជា​មាគ៌ា​នៃ​គុណ​ធម៌​ដែល​សង្គមជាតិ​ត្រូវការ​បំផុត​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu